ដំណឹងល្អ! Sabay Cinema បន្តប្រូម៉ូសិនមើលកុនតម្លៃត្រឹម ២,៥០ ដុល្លារ ថែមជូនការលេង Bowling ឥតគិតថ្លៃ!

  • 2026-11-11 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សម្រាប់អ្នកដែលចូលចិត្តមើលកុន និងកំពុងស្វែងរកកន្លែងកម្សាន្តជាមួយមិត្តភក្តិ ឬក្រុមគ្រួសារ ពេលនេះមានដំណឹងល្អហើយ! រោងភាពយន្ត Sabay Cinema បានបន្តប្រូម៉ូសិនដ៏ពិសេស «មើលកុន ថែមជូនការលេង Bowling ឥតគិតថ្លៃ» រហូតដល់ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២៦ ដើម្បីផ្តល់ឱកាសឱ្យទស្សនិកជនរីករាយជាមួយការកម្សាន្តកាន់តែច្រើន និងចំណាយកាន់តែសន្សំសំចៃ។

ក្រៅពីការផ្តល់ជូនការលេង Bowling ដោយឥតគិតថ្លៃ Sabay Cinema ក៏បន្តផ្តល់ជូនតម្លៃសំបុត្រកុនដ៏សមរម្យ ក្នុងតម្លៃពិសេសដូចខាងក្រោម៖

  • ភាពយន្តប្រភេទ 2D៖ តម្លៃត្រឹមតែ ២,៥០ ដុល្លារ ប៉ុណ្ណោះ

  • ភាពយន្តប្រភេទ 3D៖ តម្លៃត្រឹមតែ ៣ ដុល្លារ ប៉ុណ្ណោះ

តម្លៃពិសេសនេះអនុវត្តជារៀងរាល់ថ្ងៃចន្ទ ដល់ថ្ងៃព្រហស្បតិ៍ ដោយលើកលែងថ្ងៃឈប់សម្រាកបុណ្យជាតិ។ ជាមួយនឹងការផ្តល់ជូននេះ ទស្សនិកជនអាចរីករាយជាមួយខ្សែភាពយន្តដែលខ្លួនពេញចិត្ត ក្នុងតម្លៃកាន់តែសន្សំសំចៃ។

ការបន្តប្រូម៉ូសិនរហូតដល់ដំណាច់ឆ្នាំនេះ ក៏ជាឱកាសដ៏ល្អសម្រាប់អ្នកដែលមិនទាន់បានចូលរួម ឬចង់ត្រឡប់មកទទួលយកបទពិសោធន៍កម្សាន្តម្តងទៀត។ កុំឱ្យឱកាសដ៏ពិសេសនេះកន្លងផុតទៅ! តោះណាត់មិត្តភក្តិ ក្រុមគ្រួសារ និងមនុស្សជាទីស្រឡាញ់ មកទទួលយកបទពិសោធន៍កម្សាន្តទាំងការទស្សនាភាពយន្ត និងការលេង Bowling នៅរោងភាពយន្ត Sabay Cinema ទាំងអស់គ្នា៕

ដោយ៖ តារា

អត្ថបទពេញនិយម