ឡិចស៊ឺស ខេមបូឌា ប្រារព្ធព្រឹត្តិការណ៍ "Lexus Golf Cup 2026" ដែលរំលេចពីកិត្យានុភាព និងស្មារតីសប្បុរសធម៌

  • 2026-11-11 06:20:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កាល​ពីថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៦ ឡិច ស៊ឺស ខេមបូឌា បានប្រារព្ធនូវព្រឹត្តិការណ៍ "Lexus Golf Cup 2026" ដែលជាការប្រកួតកីឡាវាយកូនហ្គោលប្រចាំឆ្នាំដ៏ប្រណីត និងពោរពេញដោយបទពិសោធន៍ដ៏ល្អឯកនៅទីលានវាយកូនហ្គោល វឌ្ឍនៈ រីសត (Vattanac Golf Resort) ដោយមានការចូលរួមយ៉ាងច្រើនកុះករពីសំណាក់កីឡាករ កីឡាការិនី និងភ្ញៀវកិត្តិយសជាច្រើន។ ព្រឹត្តិការណ៍នេះមិនត្រឹមតែជាការប្រកួតកីឡាដ៏ ស្វិតស្វាញប៉ុណ្ណោះទេ ប៉ុន្តែគឺជាកម្មវិធីដ៏ប្រណីតមួយដែលប្រមូលផ្តុំអតិថិជន ឡិច ស៊ឺស ខេមបូឌា ភ្ញៀវកិត្តិយស និង អ្នកស្នេហាកីឡាវាយកូនហ្គោល ឱ្យមកចូលរួមដើម្បីជួបជុំគ្នាក្រោមបរិយាកាសដ៏កក់ក្តៅ និងបង្ហាញពីឧត្តមភាព ភាពប៉ិនប្រសប់ សមត្ថភាពដ៏អង់អាច និងស្មារតីដ៏មោះមុត ដែលពោរពេញដោយមហិច្ឆតា និងចក្ខុវិស័យពិតប្រាកដ។ គ្រប់សកម្មភាពនៅក្នុងព្រឹត្តិការណ៍នេះ បានចងក្រងជាអនុស្សាវរីយ៍ដ៏មានន័យ និងជាការសាទរទៅកាន់គុណតម្លៃនៃមិត្តភាព និងកិត្យានុភាពរបស់ឧត្តមបុគ្គលគ្រប់រូប។ បទពិសោធន៍ដ៏វិសេសវិសាលនេះ ត្រូវបានរៀបចំឡើងយ៉ាងយកចិត្តទុកដាក់ដោយផ្ដោតទៅលើភាពលម្អិតនៅគ្រប់ដំណើរការកម្មវិធីនីមួយៗ ដែលប្រៀបបាននឹងគុណតម្លៃរបស់កីឡាវាយកូនហ្គោល ផ្គួបនឹងសិល្បៈហត្ថកម្មរបស់ ឡិច ស៊ឺស ។

អ្វីដែលកាន់តែពិសេសសម្រាប់ការប្រកួតឆ្នាំនេះ គឺជាការបើកនូវឱកាសថ្មីមួយក្នុងការការពង្រីកសហគមន៍ ឡិចស៊ឺស ឱ្យកាន់តែមានភាពទូលំទូលាយ ដោយអនុញ្ញាតឱ្យអតិថិជនអញ្ជើញមិត្តភក្តិ ឬដៃគូសហការ និងគ្រួសាររបស់ខ្លួនមកចូលរួមក្នុងព្រឹត្តិការណ៍។ តាមរយៈសំបុត្រចូលរួមតម្លៃ ១៦៨ ដុល្លារក្នុងមួយរូប គឺជាការផ្តួចផ្ដើមគំនិតមួយ ដែលមិនត្រឹមតែផ្ដល់ឱកាសឱ្យអតិថិជនបានចែករំលែកបទពិសោធន៍ដ៏ប្រណីតរបស់ ឡិចស៊ឺស ជាមួយមនុស្សជាទីស្រឡាញ់របស់ខ្លួនប៉ុណ្ណោះទេ ថែមទាំងបានស្វាគមន៍សមាជិកថ្មីៗជាច្រើនរូបចូលរួមក្នុងគ្រួសារ ឡិច ស៊ឺស ផងដែរ។

ដោយរៀបចំព្រឹត្តិការណ៍នេះឡើងប្រកបដោយភាពជោគជ័យ គ្រប់ការខិតខំប្រឹងប្រែងក្នុងការប្រកួតបានឆ្លុះបញ្ចាំងពីទស្សនៈមួយយ៉ាងច្បាស់ថា “រាល់គោលដៅដ៏អស្ចារ្យ គឺសុទ្ធតែផ្ដើមពីជំហានដំបូងដោយការតាំងចិត្តយ៉ាងមោះមុត ភាពអត់ធ្មត់ និងចក្ខុវិស័យ”។ នេះជាគុណតម្លៃស្របគ្នាទៅនឹង កិត្យានុភាពរបស់កីឡាករ ដែលបានស្ដែងចេញពីសមត្ថភាពដ៏លេចធ្លោ មហិច្ឆតាដ៏អង់អាច និងការខិតខំប្រឹងប្រែងឥតឈប់ឈរ ដើម្បីឆ្ពោះទៅរកឧត្ដមភាព។ មិនត្រឹមតែប៉ុណ្ណោះ ព្រឹត្តិការណ៍ "Lexus Golf Cup 2026" ក៏បានបង្កប់នូវអត្ថន័យដ៏ស៊ីជម្រៅក្រោមគំនិតផ្តួចផ្តើម Golf With A Purpose «វាយកូនហ្គោលដើម្បីសប្បុរសធម៌»។ រាល់ថវិកាទាំងអស់ដែលទទួលបានពីការលក់សំបុត្រចូលរួមរបស់ភ្ញៀវកិត្តិយសទាំងអស់ ត្រូវបានបរិច្ចាគទាំងស្រុងជូនដល់មជ្ឈមណ្ឌលព្យាបាលកុមារបេះដូងជប៉ុន (Japan Heart Asia Children’s Medical Center) ដើម្បីគាំទ្រដល់សកម្មភាពមនុស្សធម៌ តាមរយៈវេជ្ជសាស្ត្រក្នុងការជួយសង្គ្រោះកុមារ និងអ្នកជម្ងឺដែលមានការខ្វះខាត។ ឧត្តមភាពនៃទឹកចិត្តមួយនេះ បានបញ្ជាក់យ៉ាងច្បាស់អំពីការប្តេជ្ញាចិត្ត និងបេសកកម្មរបស់ ឡិច ស៊ឺស ខេមបូឌា ដែលលើសពីការចែករំលែកនូវបទពិសោធន៍ដ៏ប្រណីត គឺជាកាយវិការមួយក្នុងការចែករំលែកក្ដីស្រលាញ់ និងការយកចិត្តទុកដាក់យ៉ាងខ្លាំងលើគុណតម្លៃនៃការតបស្នងដ៏មានន័យបំផុតទៅកាន់សង្គមជាតិ ដើម្បីការរស់នៅប្រកបនិរន្ដរភាព និងសុខុមាលភាព។

ការប្រកួតដ៏ជក់ចិត្ត អមដោយបរិយាកាសដ៏រំភើបរីករាយ កីឡាករទាំងអស់បានបង្ហាញពីភាពប៉ិនប្រសប់ និងមហិច្ឆតាដ៏អង់អាចនៅលើទីលានរហូតដល់បញ្ចប់ការប្រកួត និងបង្ហាញការគោរព និងផ្ដល់ស្នាមញញឹមទៅកាន់គូប្រកួតទៅវិញទៅមក។ កាន់តែអស្ចារ្យទៀតនោះ កីឡាករដែលទទួលបានជ័យលាភី នឹងមានកិត្តិយសជាតំណាងឱ្យប្រទេសកម្ពុជាក្នុងការចូលរួមប្រកួតប្រជែងជាអន្តរជាតិក្នុងកម្មវិធី Lexus Cup Asia 2027 នៅឯប្រទេសសិង្ហបុរីខាងមុខនេះ។ ជាកិច្ចអបអរសាទរចំពោះភាពជោគជ័យ និងលើកតម្កើងដល់ស្មារតីតស៊ូដ៏អស្ចារ្យទាំងនេះ ពិធីប្រគល់ពានរង្វាន់ក៏ត្រូវបានរៀបចំឡើងយ៉ាងពិសេស ដើម្បីជាការសាទរទៅកាន់គុណតម្លៃ និងសមិទ្ធផលរបស់កីឡាករឆ្នើមៗក្នុងព្រឹត្តិការណ៍នេះ ដោយអ្នកឈ្នះនីមួយៗទទួលបានប្រភេទនៃពានរង្វាន់ទៅតាមសមិទ្ធិផលរបស់ពួកគាត់ មានដូចជា ៖

ប្រភេទពានរង្វាន់ទូទៅ៖

  • ម្ចាស់ជើងឯក៖ Mr. Sear Kirireach ដែលនឹងត្រូវតំណាងឱ្យប្រទេសកម្ពុជាទៅប្រកួតបន្តនៅ Lexus Cup Asia។

  • ជើងឯករងទី១ ៖ Mr. Shin Brian

  • ជើងឯករងទី២ ៖ Oknha Thai Seang

ប្រភេទពានរង្វាន់ Leisure ៖

  • ម្ចាស់ជើងឯក Leisure ៖ Mr. Try Mengheang

  • ជើងឯករងទី១ Leisure ៖ Ms. Ker Pechhoravy

  • ជើងឯករងទី២ Leisure៖ Mr. Suon Sovanpiseth

ព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ បានបញ្ចប់ទៅដោយបន្សល់ទុកនូវទិដ្ឋភាពដ៏ប្រណីត ការចងចាំដ៏មានន័យ និងទំនាក់ទំនងដ៏រឹងមាំ ដែលឆ្លុះបញ្ចាំងពីកិត្យានុភាពរបស់ឧត្ដមបុគ្គលគ្រប់រូប។ ក្នុងនាមជាម៉ាកយីហោដែលផ្ដល់នូវប្រណីតភាពលំដាប់ពិភពលោក ឡិច ស៊ឺស ខេមបូឌា នៅតែបន្តរក្សាជំហរដ៏រឹងមាំ ដោយប្ដេជ្ញាចិត្តក្នុងការផ្តល់ជូននូវបទពិសោធន៍ដែលលើសពីភាពប្រណីតនៃយានយន្ត តាមរយៈគុណតម្លៃនៃការច្នៃប្រឌិតដ៏ល្អឯករបស់សិល្បៈហត្ថកម្ម Takumi និងស្មារតីនៃបដិសណ្ឋារកិច្ចដ៏លំដាប់ខ្ពស់បែបជប៉ុន Omotenashi ដើម្បីបន្តបង្កើតបទពិសោធន៍ដ៏អស្ចារ្យប្លែក និងអនុស្សាវរីយ៍ដ៏មានតម្លៃ ក្នុងការភ្ជាប់បេះដូងមនុស្សគ្រប់រូបឱ្យមានទំនាក់ទំនងកាន់តែជិតស្និទ្ធប្រៀបដូចជាគ្រួសារតែមួយ។ ដោយនេះគឺជាការឆ្លុះបញ្ចាំងយ៉ាងច្បាស់ថា "Lexus Golf Cup" មិនត្រឹមតែជាព្រឹត្តិការណ៍កីឡាវាយកូនហ្គោលប៉ុណ្ណោះទេ ប៉ុន្តែគឺជាពេលវេលាដ៏អស្ចារ្យ ក្នុងការបង្កើតចំណងមិត្តភាព ចែករំលែកបទពិសោធន៍ដ៏ប្រណិត និងការអបអរសាទរយ៉ាងពិតប្រាកដទៅកាន់សមិទ្ធិផលរួមគ្នាប្រកបដោយមោទនភាព។

ដោយ៖ តារា

អត្ថបទពេញនិយម