ខ្សែភាពយន្ត «Ramayana - រាមាយណៈ កំណើតទេវៈ» ឆក់យកបេះដូងទស្សនិកជន ក្រោយការចាក់បញ្ចាំងពិសេសជាមួយសាច់រឿងដ៏មានអត្ថន័យ និងបទពិសោធន៍ដ៏អស្ចារ្យក្នុងសាល IMAX with Laser
- 2026-11-10 06:28:47
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ខ្សែភាពយន្ត «Ramayana - រាមាយណៈ កំណើតទេវៈ» ឆក់យកបេះដូងទស្សនិកជន ក្រោយការចាក់បញ្ចាំងពិសេសជាមួយសាច់រឿងដ៏មានអត្ថន័យ និងបទពិសោធន៍ដ៏អស្ចារ្យក្នុងសាល IMAX with Laser
ចន្លោះមិនឃើញ
ក្រោយការចាក់បញ្ចាំងពិសេស ខ្សែភាពយន្ត «Ramayana - រាមាយណៈ កំណើតទេវៈ» បានទាក់ទាញចំណាប់អារម្មណ៍ និងឆក់យកបេះដូងទស្សនិកជន ជាមួយនឹងការទទួលបានមតិវិជ្ជមានជាច្រើននៅលើបណ្តាញសង្គម ពីសំណាក់ទស្សនិកជន និងអ្នកបង្កើតមាតិកាល្បីៗ (Influencers) ដែលបានចែករំលែកបទពិសោធន៍ទស្សនារបស់ពួកគេ។ 
ខ្សែភាពយន្ត «Ramayana - រាមាយណៈ កំណើតទេវៈ» បាននាំយករឿងរ៉ាវពីទេវកថាហិណ្ឌូដ៏ល្បីល្បាញ មកបង្ហាញតាមរយៈដំណើររឿងរបស់ព្រះរាម ដែលត្រូវឆ្លងកាត់ឧបសគ្គ និងការប្រយុទ្ធជាច្រើន ដើម្បីការពារសេចក្តីស្រឡាញ់ យុត្តិធម៌ និងសេចក្តីត្រឹមត្រូវ។ ក្រៅពីឈុតឆាកប្រយុទ្ធដ៏អស្ចារ្យ សាច់រឿងក៏បានបង្កប់នូវគុណតម្លៃសីលធម៌ ភាពស្មោះត្រង់ ការលះបង់ និងជំនឿលើជ័យជម្នះនៃអំពើល្អ ដែលធ្វើឱ្យខ្សែភាពយន្តនេះមិនត្រឹមតែផ្តល់ភាពសប្បាយរីករាយប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់នូវអត្ថន័យ ដ៏មានតម្លៃដល់ទស្សនិកជនផងដែរ។
អ្វីដែលធ្វើឱ្យការទស្សនាខ្សែភាពយន្តនេះកាន់តែពិសេស គឺការទទួលយកបទពិសោធន៍ក្នុងសាល IMAX with Laser ដែលផ្តល់នូវរូបភាពភ្លឺច្បាស់ ពណ៌រស់រវើក និងប្រព័ន្ធសំឡេងដ៏លាន់រំពង។ បច្ចេកវិទ្យានេះបានជួយបង្កើនភាពរំភើប និងភាពជក់ចិត្តក្នុងគ្រប់ឈុតឆាក ជាពិសេសឈុតប្រយុទ្ធដ៏កក្រើកដែលធ្វើឱ្យទស្សនិកជនមានអារម្មណ៍ហាក់ដូចជា កំពុងស្ថិតនៅកណ្តាលសមរភូមិជាមួយព្រះរាមដោយផ្ទាល់។
លើសពីនេះ អ្វីដែលកាន់តែគួរឱ្យចាប់អារម្មណ៍នោះគឺ «Ramayana - រាមាយណៈ កំណើតទេវៈ» ជាខ្សែភាពយន្តដំបូងគេដែលត្រូវបានបញ្ចូលសំឡេងជាភាសាខ្មែរ និងចាក់បញ្ចាំងក្នុងសាល IMAX with Laser ដែលជាព្រឹត្តិការណ៍ដ៏សំខាន់មួយសម្រាប់បទពិសោធន៍ទស្សនាភាពយន្តរបស់ទស្សនិកជនកម្ពុជា។ ការបញ្ចូលសំឡេងជាភាសាខ្មែរនេះ មិនត្រឹមតែជួយឱ្យទស្សនិកជនងាយស្រួលតាមដានសាច់រឿងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចយល់កាន់តែច្បាស់ពីអារម្មណ៍ និងការសន្ទនារបស់តួអង្គដែលធ្វើឱ្យបទពិសោធន៍ទស្សនាកាន់តែ ជិតស្និទ្ធ និងពេញលេញជាងមុន។
សម្រាប់ទស្សនិកជនដែលខកខានការចាក់បញ្ចាំងពិសេស កុំបារម្ភ! ខ្សែភាពយន្ត «Ramayana - រាមាយណៈ កំណើតទេវៈ» នឹងចាប់ផ្តើមចាក់បញ្ចាំងជាផ្លូវការនៅថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ ២០២៦ ខាងមុខនេះ នៅរោងភាពយន្ត Sabay Cinema។ ទស្សនិកជនអាចធ្វើការកក់សំបុត្រទុកជាមុន ដើម្បីកុំឱ្យខកខានឱកាសទទួលយកបទពិសោធន៍ទស្សនាដ៏ អស្ចារ្យនេះ ជាពិសេសក្នុងសាល IMAX with Laser ដែលនឹងនាំអ្នកទាំងអស់គ្នាចូលទៅកាន់ពិភពទេវកថា និងសមរភូមិដ៏កក្រើករបស់ព្រះរាម៕