ថ្លើមធំ! មេទ័ពថៃ ព្រមានបិទការចូលទស្សនាប្រាសាទតាមាន់ធំ រយៈពេល ៧ថ្ងៃ
- 2025-07-22 06:03:39
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ថ្លើមធំ! មេទ័ពថៃ ព្រមានបិទការចូលទស្សនាប្រាសាទតាមាន់ធំ រយៈពេល ៧ថ្ងៃ
ចន្លោះមិនឃើញ
កាសែតថៃ The Nation បានចុះផ្សាយដោយស្រង់សម្ដីមេបញ្ជាការយោធភូមិភាគ២ លោក BOOMSIN ថា ថៃអាចនឹងបិទការចូលទស្សនាប្រាសាទតាមាន់ធំរយៈពេល ៧ថ្ងៃ ដើម្បីស្ដារស្ថានការ និងរៀបចំសណ្ដាប់ធ្នាប់ឡើងវិញ ក្នុងករណីមានការប្រទូសសារាយគ្នានៅលើប្រាសាទ។
លោក BOOMSIN ថា “ខ្ញុំបាននិយាយច្បាស់ជាមួយមេបញ្ជាការកងពលធំថ្មើរជើងលេខ៤២ នៃរបស់កម្ពុជា ថាកម្ពុជាត្រូវតែគ្រប់គ្រងប្រជាជនរបស់ខ្លួន កុំឲ្យបង្ករជម្លោះ ឬបង្កើតការញុះញង់។ បើគ្រប់គ្រងមិនបានទេ នោះខ្ញុំនឹងបិទប្រាសាទហើយ”។
ទន្ទឹមគ្នានឹងការបង្កើនកម្លាំងល្បាត និងរក្សាសន្ដិសុខនៅតំបន់ប្រាសាទតាមាន់ធំរបស់ភាគីថៃ និងការលើកឡើងមេទ័ពថៃបែបនេះ ប្រជាជនកម្ពុជាបានប្រតិកម្មខ្លាំងៗ ដោយអ្នកខ្លះថា បើថៃហ៊ានបិទការចូលទស្សនាប្រាសាទដោយឯកត្ដោភាគី ច្បាស់ជាមានរឿងធំជាមួយកម្ពុជា ហើយបញ្ហាកាន់តែស្មុគស្មាញ។
ភ្លាមៗ មិនទាន់មានឃើញការឆ្លើយតប ឬប្រតិកម្មរបស់កម្ពុជាយ៉ាងណាចំពោះការលើកឡើងរបស់ភាគីថៃនេះនៅឡើយទេ គិតត្រឹមម៉ោង ១២ ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥ នេះ៕