Rabee បង្ហាញខ្លួនជាលើកដំបូងក្នុងព្រឹត្តិការណ៍ F1 ជាមួយ Aston Martin ហើយស្កាត់ទៅចួបតារា TVB លោក Bosco Wong
- 2026-10-06 06:13:55
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Rabee បង្ហាញខ្លួនជាលើកដំបូងក្នុងព្រឹត្តិការណ៍ F1 ជាមួយ Aston Martin ហើយស្កាត់ទៅចួបតារា TVB លោក Bosco Wong
ចន្លោះមិនឃើញ
នៅឯទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី កាលពីដើមខែតុលា ២០២៦នេះ តារាល្បី និងអ្នកចម្រៀងកំពុងឡើងកូដកម្ពុជា Rabee ត្រូវបានអញ្ជើញដោយ Aston Martin ឱ្យចូលរួមទទួលបទពិសោធន៍នៃការវិលត្រឡប់របស់ Formula 1 មកកាន់ Sepang International Circuit។ នេះក៏ជាលើកដំបូងរបស់នាងក្នុងការចូលរួមព្រឹត្តិការណ៍ F1 ខ្នាតធំ ហើយបាននាំឱ្យទស្សនិកជនកម្ពុជាមានឱកាសមើលឃើញកាន់តែជិតស្និទ្ធពីពិភពកីឡាប្រណាំងរថយន្តអន្តរជាតិ។
តារាកម្ពុជា Rabee ទទួលបទពិសោធន៍ F1 នៅ Sepang បន្ទាប់ពីទទួលការអញ្ជើញពី Aston Martin
ការអញ្ជើញនេះបាននាំ Rabee ចូលទៅកាន់បរិយាកាសសំខាន់បំផុតនៃព្រឹត្តិការណ៍ F1 ដែលនាងបានទទួលបទពិសោធន៍ពីភាពសប្បាយរីករាយក្នុង paddock, ជាភ្ញៀវ VIP និងបរិយាកាសថ្ងៃប្រណាំង ខណៈដែលមានឱកាសជួប និងទំនាក់ទំនងជាមួយតារា និងបុគ្គលល្បីៗអន្តរជាតិមកពីបណ្តាប្រទេសនានាទូទាំងអាស៊ី។
សម្រាប់ទស្សនិកជនកម្ពុជា ការបង្ហាញខ្លួនរបស់ Rabee ជាឱកាសពិសេសមួយក្នុងព្រឹត្តិការណ៍កីឡាអន្តរជាតិដ៏ធំមួយតាមរយៈ ក្នុងនាមជាសិល្បៈករ កម្ពុជា និងភ្ជាប់វិស័យកម្សាន្តកម្ពុជាទៅនឹងពិភពកីឡាប្រណាំង និង Lifestyle ផងដែរ។
ពីកម្ពុជាទៅទស្សនា F1
ការវិលត្រឡប់របស់ F1 មកកាន់ Sepang គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយសម្រាប់វិស័យកីឡាប្រណាំងរថយន្តនៅម៉ាឡេស៊ី ដោយទីលានប្រណាំងនេះបានស្វាគមន៍ Formula 1 ត្រឡប់មកវិញ បន្ទាប់ពីអវត្តមានអស់ 9 ឆ្នាំ។
តាមរយៈការអញ្ជើញពី Aston Martin, Rabee មានឱកាសទទួលបទពិសោធន៍ព្រឹត្តិការណ៍នេះ Exclusive ជាងការចូលរួមមើលការប្រណាំងក្នុងនាមជាអ្នកទស្សនាធម្មតា។
Rabee ទទួលបានឱកាសមើលកាន់តែជិតស្និទ្ធពីក្រុម Aston Martin F1 និងបរិយាកាសនៅក្នុង Garage
តាមរយៈវីដេអូជាច្រើនដែលបានបង្ហោះលើបណ្ដាញសង្គម នាងបានចែករំលែកពេលវេលាពិសេសៗនៃបទពិសោធន៍ F1 ទៅកាន់អ្នកតាមដានរបស់នាង ដោយបង្ហាញពីបរិយាកាស ភាពរំភើប និងភាពប្រណីតនៃព្រឹត្តិការណ៍។ សម្រាប់ Rabee វាគឺជាបទពិសោធន៍ថ្មីមួយ ដែលនាងបានពិពណ៌នាថា អស្ចារ្យ និងមិនអាចបំភ្លេចបាន។
មាតិការបស់នាងក៏បានផ្តល់ឱ្យអ្នកគាំទ្រកម្ពុជានូវទិដ្ឋភាពដ៏កម្រមួយនៃបរិយាកាសជុំវិញព្រឹត្តិការណ៍ F1 អន្តរជាតិ ចាប់ពីតំបន់ VIP រហូតដល់តារាល្បីៗ ការកម្សាន្ត និងសកម្មភាពជុំវិញថ្ងៃប្រណាំង។
Rabee ចួបតារា TVB ហុងកុង Bosco Wong
ចំណុចលេចធ្លោមួយក្នុងដំណើរ F1 របស់ Rabee គឺឱកាសក្នុងការធ្វើការជាមួយ Bosco Wong ដែលជាតារាសម្ដែង និងសិល្បករល្បីឈ្មោះរបស់ TVB ហុងកុង។
Rabee ចែករំលែកបទពិសោធន៍ F1 ជាមួយតារា TVB ហុងកុង Bosco Wong នៅ Sepang
ការចួបគ្នានេះបាននាំមកនូវការភ្ជាប់រវាងបុគ្គលល្បីពីររូបក្នុងវិស័យកម្សាន្ត មកពីតំបន់ផ្សេងគ្នានៃអាស៊ី និងបានបន្ថែមទំនាក់ទំនងពិសេសរវាងកម្ពុជា និងហុងកុងទៅក្នុងព្រឹត្តិការណ៍ F1។
Bosco Wong ដែលត្រូវបានគេស្គាល់យ៉ាងទូលំទូលាយតាមរយៈអាជីពដ៏យូររបស់លោកជាមួយ TVB ក៏ជាតារាមួយរូបក្នុងចំណោមបុគ្គលល្បីៗក្នុងតំបន់ដែលបានចូលរួមព្រឹត្តិការណ៍ F1 នៅ Sepang ផងដែរ ដែលធ្វើឱ្យការជួបនេះក្លាយជាពេលវេលាដ៏គួរឱ្យចងចាំសម្រាប់អ្នកគាំទ្រទាំងវិស័យកម្សាន្ត និងកីឡាប្រណាំងរថយន្ត។
សម្រាប់ Rabee ក្នុងឱកាសចួប ជាមួយមុខមាត់ដ៏ស្គាល់ច្បាស់ពីវិស័យទូរទស្សន៍ហុងកុង បានធ្វើឱ្យបទពិសោធន៍ F1 លើកដំបូងរបស់នាងកាន់តែពិសេស។ ការសហការនេះក៏បង្ហាញពីការកើនឡើងនៃទំនាក់ទំនងក្នុងតំបន់ រវាងអ្នកបង្កើតមាតិកាកម្ពុជា និងបុគ្គលល្បីៗដែលមានឈ្មោះក្នុងវិស័យកម្សាន្តទូទាំងអាស៊ី។
នាំយកបទពិសោធន៍ F1 មកចែករំលែកជាមួយអ្នកគាំទ្រកម្ពុជា
ជំនួសឱ្យការរក្សាទុកបទពិសោធន៍នេះតែពីក្រោយឆាក Rabee បានចែករំលែកដំណើររបស់នាងតាមរយៈបណ្ដាញសង្គម ដោយអនុញ្ញាតឱ្យអ្នកតាមដានកម្ពុជាមានអារម្មណ៍ដូចជាបានចូលរួមបទពិសោធន៍ F1 ជាមួយនាងផងដែរ។
រថយន្ត Aston Martin F1 ចូលប្រណាំងលើ Sepang International Circuit
ក្នុងឱកាស Formula 1 វិលត្រឡប់មកកាន់ប្រទេសម៉ាឡេស៊ី។
ការបង្ហោះរបស់នាងបានបង្ហាញពីភាពរំភើបនៃការចូលរួម F1 ជាលើកដំបូង ការចួបជាមួយបុគ្គលល្បីៗអន្តរជាតិ និងបទពិសោធន៍ក្នុងបរិយាកាស Exclusive របស់ Aston Martin និងព្រឹត្តិការណ៍ប្រណាំង។
សម្រាប់ទស្សនិកជនកម្ពុជា មាតិកានេះផ្តល់អ្វីច្រើនជាងការកម្សាន្ត។ វាបានបង្ហាញថា បុគ្គលល្បី និងអ្នកបង្កើតមាតិកាកម្ពុជា កំពុងមានវត្តមានកាន់តែច្រើននៅក្នុងព្រឹត្តិការណ៍កីឡា និងកម្សាន្តសំខាន់ៗក្នុងតំបន់ និងលើឆាកអន្តរជាតិ រួមជាមួយបុគ្គលល្បីៗពីវិស័យកីឡា និងកម្សាន្ត។
ជំពូកថ្មីសម្រាប់វិស័យកម្សាន្តកម្ពុជា
ការអញ្ជើញ Rabee ដោយ Aston Martin បានកើតឡើងក្នុងពេលដែលវិស័យកម្សាន្ត និងអ្នកបង្កើតមាតិកាកម្ពុជាកំពុងមានទំនាក់ទំនងកាន់តែខ្លាំងជាមួយព្រឹត្តិការណ៍កីឡា និង Lifestyle ធំៗនៅលើឆាកអន្តរជាតិ។
Rabee ចូលរួមជាមួយក្រុម Aston Martin F1 ក្នុងបទពិសោធន៍ Formula 1 លើកដំបូងរបស់នាងនៅ Sepang
បទពិសោធន៍នៅ Sepang បានបង្ហាញថា Motorsport អាចភ្ជាប់ទស្សនិកជនជាច្រើនប្រភេទជាមួយគ្នា ចាប់ពីអ្នកគាំទ្រ F1 និងអ្នកចូលចិត្តកីឡា រហូតដល់អ្នកតាមដានវិស័យកម្សាន្ត និងអ្នកបង្កើតមាតិកាឌីជីថល។
សម្រាប់ Rabee អ្វីដែលបានចាប់ផ្តើមជាបទពិសោធន៍ F1 លើកដំបូងរបស់នាង បានក្លាយជាឱកាសក្នុងការចូលរួមព្រឹត្តិការណ៍ជាមួយ Aston Martin ចួបជាមួយតារា TVB លោក Bosco Wong និងចែករំលែកពេលវេលាដ៏គួរឱ្យចងចាំជាមួយទស្សនិកជនកម្ពុជា។
សម្រាប់អ្នកគាំទ្រកម្ពុជាដែលបានតាមដានដំណើររបស់នាង វាជាឱកាសមួយក្នុងការមើលឃើញព្រឹត្តិការណ៍ Motorsport ដ៏ធំបំផុតមួយនៅលើពិភពលោក តាមរយៈទស្សនៈរបស់តារាកម្ពុជា៕