ស្គាល់​​​ក្មេង​ដែល​យក​ថង់​ប្លាស្ទិក​ធ្វើ​អាវ​ Messi ពាក់​​​ហើយ

  • 2016-01-27 16:10:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្មេង​ប្រុស​ម្នាក់​ ដែល​យក​ថង់​ប្លាស្ទិក​​ធ្វើ​អាវ​ពាក់​ ដោយ​មាន​ឈ្មោះ​ Messi និង​លេខ​១០ សប្ដាហ៍​មុន​នោះ​​ ពេល​នេះ​ត្រូវ​បាន​គេ​​រក​ឃើញ​ហើយ។

 

 

រូបភាព​កុមារា​តូច​ ​ដែល​គេ​ចែកចាយ​យ៉ាង​ច្រើន​លើ​អ៊ីនធឺណិត ព្រោះ​តែ​អាណិតអាសូរ និង​ចង់​ស្វែង​រក​ដើម្បី​ជួយ​ ដំបូង​ឡើយ​ត្រូវ​​បាន​គេ​រាយការណ៍​ថា ​រូប​គេ​នៅ​ក្នុង​ទីក្រុង​មួយ ដែល​ញាំញី​ដោយ​ភ្លើង​សង្គ្រាម នៃ​ប្រទេស​អ៊ីរ៉ាក់។

 

ប៉ុន្តែ​កាល​ពី​ថ្ងៃ​អង្គារ​ម្សិល​មិញ BBC ​បាន​​រាយការណ៍​ថា​មាន​បុរស​ម្នាក់​ឈ្មោះ Arif Ahmadi ​បាន​ចេញ​មក​បញ្ជាក់​ថា ក្មេង​ម្នាក់​នោះ​គឺជា​ក្មួយ​ប្រុស​​អាយុ​៥​ឆ្នាំ​របស់​ខ្លួន ដែល​រូប​គេ​មាន​ឈ្មោះ Murtaza ​រស់​នៅ​តំបន់​ជនបទ នៃ​ប្រទេស​អាហ្វហ្គានីស្ថាន។

 

Arif បាន​ប្រាប់​ដល់​ BBC ថា៖ "Murtaza ពិត​ជា​ស្រលាញ់​ Messi និង​បាល់ទាត់​ខ្លាំង​ណាស់។ តែ​ពួក​យើង​មិន​​​មាន​លទ្ធភាព​ទិញ​អាវ​ឲ្យ​គាត់​ទេ ព្រោះ​យើង​ជា​​កសិករ​មាន​ជីវភាព​ខ្វះ​ខាត។ ដូច្នេះ​ទើប​គាត់ យក​ថង់​ប្លាស្ទិក​សរសេរ​ឈ្មោះ​ Messi ពាក់”។

 

“យើង​ក៏​បាន​ឭ​​ពី​មិត្តភ័ក្ដិ​ដែល​គេ​​មាន​អ៊ីនធឺណិត​ប្រាប់​មក​ដែរ។ ក្មួយ​របស់​ខ្ញុំ​ក៏​សង្ឃឹម​ថា ប្រទេស​​នានា​នឹង​អាច​ជួយ​ពួក​យើង​បាន​ជួប​ Messi ហើយ​បើ​គាត់​មាន​សំណាង​​ក៏​ចង់​ហ្វឹកហាត់​ឲ្យ​ក្លាយ​ជា​​កីឡាករ​ល្អ​ដូច​ Messi ផង​ដែរ នា​ពេល​អនាគត”។ Arif បញ្ជាក់​បន្ថែម៕

 

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត ប្រភព៖ bleacherreports

អត្ថបទថ្មី