ក្រសួង​ព័ត៌មាន​​បិទ​មិន​ឲ្យ​ចាក់​ផ្សាយ​បទ​"គ្រូ​បង្រៀន​ស្រវឹង​ស្រា​"

  • 2017-12-20 05:19:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ថ្ងៃ​ទី​១៩ ខែ​ធ្នូ ឆ្នាំ ២០១៧ នេះ​ក្រសួង​ព័ត៌មាន​​ បាន​ចេញ​សេចក្ដី​ជូន​ដំណឹង​​ មិន​ឲ្យ​ចាក់​ផ្សាយ​បទ​ "គ្រូ​បង្រៀន​ស្រវឹង​ស្រា​" នៅ​តាម​ទូរទស្សន៍​ និង​បណ្ដា​វិទ្យុ​មួយ​ចំនួន​។​

យោង​តាម​សេចក្ដី​ជូន​ដំណឹង​របស់​ក្រសួង​ព័ត៌មាន​បាន​ឲ្យ​ដឹង​​ទៀត​ថា បទ​ "គ្រូ​បង្រៀន​ស្រវឹង​ស្រា​" មាន​ខ្លឹម​សា​បន្ទោស​បង្អាប់​​ និង​ប្រមាថ​យ៉ាង​ខ្លាំង​ដល់​គ្រូ​បង្រៀន​។ ដូច្នេះ​ដើម្បី​ចៀស​វាង​ផល​អវិជ្ជមាន​ ប៉ះ​ពាល់​អារម្មណ៍​កិត្តិយស​ និង​សេចក្ដី​ថ្លៃថ្នូរ​គ្រូ​បង្រៀន​​ទូ​ទៅ ពី​ការ​ផ្សព្វ​ផ្សាយ​បទ​ចម្រៀង​នេះ​ ក្រសួង​ព័ត៌មាន​ សូម​ឲ្យ​ឯកឧត្ដម​ លោក​ជំទាវ​លោក​ស្រី​ ម្ចាស់​ទូរទស្សន៍​ និង​វិទ្យុ​ទាំង​អស់​ ហាម​ចាក់​ផ្សាយ​បទ​ចម្រៀង​ "គ្រូ​បង្រៀន​ស្រវឹង​ស្រា​" របស់​ផលិតកម្ម​ថោន ច្រៀង​ដោយ អ្នកនាង ចេន សាយចៃ ​ ចាប់​ពី​ថ្ងៃ​​ផ្សាយ​ដំណឹង​នេះ​តទៅ​៕​​​

អត្ថបទ៖ ឆុង ស៊ីណាន