Man City លែង​ចង់​បាន​​ Sanchez ព្រោះ​មូលហេតុ​មិន​អាច​ទទួល​យក​បាន​មួយ​

  • 2018-01-16 02:22:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Manchester City បាន​បញ្ចប់​ការ​ចាប់​អារម្មណ៍​លើ​ Alexis Sanchez របស់​ Arsenal ត្រឹម​ម្សិល​មិញ​ព្រោះ​តែ​ហេតុ​ផលមួយ​ដែល​ក្លឹប​គិត​ថា​មិន​អាច​ទទួល​យក​បាន។

Sanchez

ទាំង​​អ្នក​ចាត់​ការ​លោក​ Pep Guardiola និង​ម្ចាស់​ក្លឹប​ Khaldoon al Mubarak សុទ្ធ​តែ​ឯកភាព​គ្នា​លែង​ចង់​បាន​ខ្សែ​ប្រយុទ្ធ​​វ័យ​២៩​ឆ្នាំ​ ព្រោះ​តែ​ការ​ទាមទារ​ដ៏​លើសលប់​ដែល​ធ្វើ​ឲ្យ​ Man City គិត​ថា​មិន​សម​ហេតុ​ផល។​

ចំពោះ​បញ្ហា​ Sanchez គឺ​រូប​គេ​ចង់​បាន​ប្រាក់​ឈ្នួល​ដ៏​ខ្ពស់​​បើ​ទៅ​លេង​នៅ​ Man City ពោល​គឺ​ខ្ពស់​ជាង​កីឡាករ​ទាំង​អស់​នៅ​ទីនោះ​ទៅ​ទៀត ហើយ​សម្រាប់​ការ​ចំណាយ​លើ​តម្លៃ​ខ្លួន​ផ្ទេរ​ទៀត​សោត​ក៏​មិន​តិច​ដែរ​គឺ​ប្រមាណ​៣៥​លាន​ផោន។

យ៉ាង​ណា​ប្រភព​ចុង​ក្រោយ​បំផុត​ឲ្យ​ដឹង​ថា​ Manchester United គឺ​ជា​ក្លឹប​ដៃ​ទូលាយ​ហ៊ាន​ធ្វើ​តាម​សំណូមពរ​ទាំង​អស់​របស់​សាមី​កីឡាករ​ និង​ក្លឹប​ Arsenal ហើយ​ពួកគេ​អាច​នឹង​ឈាន​ដល់​កិច្ច​ព្រមព្រៀង​ផ្ទេរ​​ជា​ផ្លូវ​ការ​នៅ​យ៉ាង​យូរ​២​ថ្ងៃ​ទៀត៕

ប្រភព៖ BBC   អត្ថបទ៖ វិរ័ត្ន