ក្រសួងការពារជាតិ ចំណាយ៤០ម៉ឺនដុល្លារ សម្រាប់រដូវកាលមុន
- 2018-01-17 01:55:36
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រសួងការពារជាតិ ចំណាយ៤០ម៉ឺនដុល្លារ សម្រាប់រដូវកាលមុន
ចន្លោះមិនឃើញ
ក្លឹបក្រសួងការពារជាតិ ចំណាយប្រាក់អស់៤០ម៉ឺនដុល្លារអាមេរិក សម្រាប់រដូវកាលមុន ទៅលើការជួសជុលទីលាន និងការចំណាយផ្សេងៗទៀត។
រដូវកាលមុន ក្លឹបក្រសួងការពារជាតិបានត្រឹមជើងឯករងប៉ុណ្ណោះក្នុងការប្រកួតលីគកំពូលកម្ពុជា ខណៈដែលនេះជាការទទួលបានលេខ២ ពីរឆ្នាំជាប់គ្នាហើយសម្រាប់ក្រុមដែលដឹកនាំដោយលោក ទេព ឡុងរចនា នេះ។ ចំពោះរដូវកាលមុននោះដែរ លោក ខូវ ឆាយ អ្នកចាត់ការក្លឹបបានបញ្ជាក់ថាចំណាយអស់៤០ម៉ឺនដុល្លារសម្រាប់ទ្រទ្រង់ក្លឹបទាំងមូល។
នេះបើប្រៀបជាមួយរដូវកាល២០១៦ វិញ កើនឡើងដល់ខ្លាំងមែនទែន ដោយរដូវកាលនោះទ័ពចំណាយអស់ត្រឹមតែ២០ម៉ឺនដុល្លារប៉ុណ្ណោះ។ ចំពោះរដូវកាលថ្មី ២០១៨ វិញ ការចំណាយអាចនឹងកើនឡើងជាមុនទៅទៀត ត្បិតអីក្លឹបមួយនេះបាននាំចូលកីឡាករបរទេសដល់ទៅ៥នាក់បន្ថែមទៀត ដែល៥នាក់នេះ ១ខែត្រូវចំណាយអស់៧ពាន់ដុល្លារ៕