AFC U-23៖ ថៃ​អស់​ឱកាស​ឡើង​វគ្គ​បន្ត តែ​ម៉ាឡេស៊ី​ឡើង​​​៨​ក្រុម​ចុងក្រោយ

  • 2018-01-17 04:15:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ប្រកួត​​ឈ្នះ​អារ៉ាប៊ីសាអ៊ូឌីត ១-០ ពាន​រង្វាន់​យុវជន​អាស៊ី​ក្រោម​អាយុ​២៣​ឆ្នាំ​ ឬ 2018 AFC U23 Championship ដែល​ប្រព្រឹត្តិ​​ក្នុង​ប្រទេស​ចិន​​ ពេល​នេះ​ប្រទេស​​ម៉ាឡេស៊ី​អាច​ឡើង​ទៅ​វគ្គ​៨​ក្រុម​ចុង​ក្រោយ​ហើយ តែ​ថៃ​ធ្លាក់​ត្រឹម​វគ្គ​ចែក​ពូល។

ក្នុង​​នេះ​បា​នបែងចែក​ជា​៤​ពូល​ មួយ​ពូល​​មាន​៤​ក្រុម ហើយ​មួយ​ក្រុម​ៗ​ត្រូវ​លេង​៣​ប្រកួត ដើម្បី​បន្ត​ដំណើរ​ទៅ​វគ្គ​៨​ក្រុម​ចុងក្រោយ។​ ម៉ាឡេស៊ី​ឆ្លង​កាត់​៣​ប្រកួត​កន្លង​ទៅ​ក្នុង​ពូល​ C គេ​ឈ្នះ ១​ ស្មើ ១ ចាញ់ ១​​មាន​៤​ពិន្ទុ​ក្នុង​ពូល​នៅ​ពី​ក្រោម​អ៊ីរ៉ាក់ តែ​​លើ​ហ្សកដានី​និង អារ៉ាប៊ីសាអ៊ូឌីត។ ចំណែក​ថៃ​៣ប្រកួត​កន្លង​ទៅ​​ចាញ់​ទាំង​អស់​មាន​០​ពិន្ទុ។

​​ក្នុង​ចំណោម​៤​ពូល A B C រក​ឃើញ​ក្រុម​ឡើង​អស់​ហើយ​ក្នុង​នោះ​មាន កាតា អ៊ូបេគីស្ថាន ជប៉ុន ប៉ាឡេស្ទីន អីរ៉ាក់ និង ម៉ាឡេស៊ី ខណៈ​ពូល​ D នៅ​សល់​មួយ​ប្រកួត​ទៀត​មិន​ទាន់​លេង​មាន​ប្រទេស​កូរ៉េ​ខាង​ត្បូង វៀតណាម កំពុង​ឈរ​លេខ​១​និង​២ ឯ អូស្ត្រាលី និង​ស៊ីរី​ នៅ​លេខ​៣និង​៤ ។ ក្នុង​វគ្គ​៨​ក្រុម​ក៏​បាន​កំណត់​គូ​ប្រកួត​អស់​ដែរ ក្នុង​នោះ៖

កាតា​ vs ប៉ាឡេស្ទីន ជប៉ុន vs អ៊ូបេគីស្ថាន អ៊ីរ៉ាក់ vs ក្រុម​លេខ​២​ពូល D (មិន​ទាន់​រក​ឃើញ) ម៉ាឡេស៊ី vs ក្រុម​លេខ​២១ពូល D (មិន​ទាន់​រក​ឃើញ)​

អត្ថបទ៖ ហេង សុធារិទ្ធិ

អត្ថបទពេញនិយម
អត្ថបទថ្មី