កីឡាករ​ជម្រើស​ជាតិ​កម្ពុជា ​៣​នាក់ កំពុង​ពិនិត្យ​របួស​នៅ​ថៃ

  • 2018-01-17 04:20:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ការពារ សារ៉េត គ្រីយ៉ា ​រស់ សំអឿន ​និង​ខ្សែ​ប្រយុទ្ធ សុក សំណាង ​កំពុង​សម្រាក​ពិនិត្យ​របួស​នៅ​ប្រទេស​ថៃ ​ក្រោយ​ពី​ចប់​ភារកិច្ច​ក្នុង​ការ​ជួយ​ក្រុម​រៀង​ខ្លួន​ក្នុង​លីគ​កម្ពុជា។

បើ​តាម​កីឡាករ គ្រីយ៉ា ​បាន​បញ្ជាក់​ថា​រូប​គេ​រង​របួស​ធ្ងន់​ជាង​គេ ដោយ​ដាច់​សរសៃ​ពួរ​ជង្គង់​ខាង​ឆ្វេង ​ត្រូវ​សម្រាក​ច្រើន​សប្ដាហ៍ ​ខណៈ​ដែល​កីឡាករ​២​នាក់​ទៀត ​របួស​បន្តិចបន្តួច​ប៉ុណ្ណោះ ​មិន​មាន​អ្វី​ធ្ងន់​នៅ​ឡើយ​ទេ។ របួស​របស់​ខ្សែ​ការពារ​រូប​នេះ​កើត​ឡើង​តាំង​ពី​ប្រកួត​ចុង​ក្រោយ​ជុំ​ទី​២ ​ពេល​ប៉ះ​ ភ្នំពេញ​ក្រោន​ម្ល៉េះ ​ប៉ុន្តែ​ដោយសារ​​តែ​គិត​ថា​មិន​អី​ក៏​ចេះ​តែ​លេង​រហូត​ទៅ។ តែ​ដល់​ពេល​ទៅ​ពិនិត្យ​នៅ​ថៃ ​ទើប​ឃើញ​ថា​មាន​បញ្ហា​ខ្លាំង ​និង​ត្រូវ​សម្រាក​ព្យាបាល​រយៈ​ពេល​យូរ។

សារ៉េត គ្រីយ៉ា ​ជា​ខ្សែ​ការពារ​សំខាន់​ម្នាក់​សម្រាប់​ក្រុម​ព្រះ​ខ័ន​រាជ​ស្វាយ​រៀង​ក្នុង​ការ​លេង​នៅ​លីគ​កំពូល​កម្ពុជា ​និង​ Hun Sen Cup ។ រូបគេ​ក៏​មាន​ឱកាស​បាន​ចូល​លេង​នៅ​ជម្រើស​ជាតិ​កម្ពុជា​ម្ដង​ផង​ដែរ​នៅ​ក្រោម​ការ​ដឹក​នាំ​របស់​លោក ប្រាក់ សុវណ្ណារ៉ា ​កាល​ពី​ពេល​កន្លង​ទៅ៕

អត្ថបទ៖ មុន្នីរម្យ

អត្ថបទថ្មី