James ទម្លាយពីគ្រាប់បាល់ដែលខ្លួនស្រឡាញ់បំផុតមួយក្នុងអាជីព
- 2018-01-19 02:33:35
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
James ទម្លាយពីគ្រាប់បាល់ដែលខ្លួនស្រឡាញ់បំផុតមួយក្នុងអាជីព
ចន្លោះមិនឃើញ
James Rodriguez បានបង្ហើបថាគ្រាប់ទល់នឹង Leverkusen គឺជាគ្រាប់បាល់ដ៏អស្ចារ្យបំផុតមួយដែលរូបគេធ្លាប់ស៊ុតបញ្ចូលទី។
ក្នុងជំនួបដែលក្រុម Bayern Munich ឈ្នះ ៣-១ កាលពីសប្ដាហ៍មុន កីឡាករសញ្ជាតិកូឡុំប៊ីបានស៊ុតចូលគ្រាប់ទី៣ ជាការប្រើបច្ចេកទេសទាត់ Free kick យ៉ាងល្អធ្វើឲ្យអ្នកចាំទីមិនអាចជួយសង្គ្រោះបាន។
ខ្សែបម្រើវ័យ២៦ឆ្នាំគឺជាអ្នកជំនាញទាត់បាល់ស្អាតៗបញ្ចូលទី ដែលអ្នកគាំទ្របាល់ទាត់ចាំមិនភ្លេចពីបាល់ចូលទីទាំង៦គ្រាប់នៅ World Cup ២០១៤ ធ្វើឲ្យរូបគេឈ្នះស្បែកជើងមាស។ នៅអាល្លឺម៉ង់វិញ James បានសម្របខ្លួនយ៉ាងរហ័សក្នុងក្រុមដោយស៊ុត៣គ្រាប់ និងបញ្ជូនឲ្យស៊ុតបាន៦ដងហើយមកទល់នឹងពេលនេះ៕