លក់​ផាកឡូវ​មិនសូវ​ដាច់ ជួល​ស្រីស្អាត​មក​ឈរ​លក់​វិញ ចំណេញ​កប់ក្តោង

  • 2018-02-11 02:26:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដោយសាយ​មាន​ការ​ប្រកួត​ប្រជែង​ខ្លាំង អ្នក​លក់​ម្ហូបអាហារ​តាម​រទេះ​ក៏​មាន​កំណើន ម្ចាស់​តូប​លក់​សាច់​ផាកឡូវ​មួយ​កន្លែង​នៅ​តៃវ៉ាន់​បានប្តូរ​យុទ្ធសាស្ត្រទីផ្សារ​ដើម្បីទាក់ទាញអតិថិជនថ្មី ដោយ​បាន​ជួលស្រីស្អាត​ដែលមានប្រជាប្រិយភាពនៅលើបណ្តាញសង្គម ឈ្មោះ​ថា "Little Peach” ឲ្យ​មក​ជួយ​លក់។

Little Peach បាន​មក​ឈរ​លក់​ផាកឡូវ​តាំង​ពី​ថ្ងៃ​ទី​២៤ ខែ​មករា ដោយ​បាន​ស្លៀក​លេច​លើ​លេច​ក្រោម។ ភ្ញៀវ​ទាំង​ប្រុស​ទាំង​ស្រីតម្រង់​ជួរ​គ្នា​ទិញ​សាច់​ និងថតរូប​ដ៏​កម្រ​របស់​ស្រី​ស្អាត​សិចស៊ី​កំពុង​កាប់សាច់​លក់។ ជា​លទ្ធផល​តូប​លក់​សាច់​ខាង​លើ ​លក់​បាន​៤​ដង​លើស​ពី​ពេល​មុនៗ។

Little Peach ក៏​បាន​បង្ហោះ​រូបថត​នៅ​លើ​បណ្តាញ​សង្គម​របស់​នាង​ផង​ដែរ ហើយ​រូប​ទាំងនេះ​បាន​ចែកចាយ​ដល់​មនុស្ស​ជា​ច្រើន និងបាន​សួរ​ថា តើ​ហាង​នេះ​នៅ​ឯណា ដូច្នេះ​ពួកគេ​អាច​នឹង​ទៅ​ទិញ​សាច់ ហើយ​ក៏​បាន​ជួប​ជាមួយ​នាង​ផង៕

ប្រភព៖ Viral4Real   ប្រែ​សម្រួល៖ សុខ លាងហ៊ត