ប្រើ iPhone លេងអ៉ីនធើណិតស៊ីមអស់តិច កុំភ្លេចបិទមុខងារស៊ីលុយទាំងនេះ
- 2018-06-14 03:45:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រើ iPhone លេងអ៉ីនធើណិតស៊ីមអស់តិច កុំភ្លេចបិទមុខងារស៊ីលុយទាំងនេះ
ចន្លោះមិនឃើញ
អ្នកចូលអានកំពុងប្រើ iPhone មែន? អូខេ! បើប្រើ តើធ្លាប់ឆ្ងល់អត់ម៉េចក៏ iPhone ស៊ីលុយអ៊ិនធើណិតខ្លាំងម្ល៉េះ? ថ្ងៃនេះ Sabay នឹងបង្ហាញជូនកម្មវិធីមួយចំនួនលើ iOS 11 ដែលអ្នកមិនចាំបាច់ប្រើ ហើយគួរបិទចោល បើលេងអ៊ិនធើណិតស៊ីមអស់លុយតិចបំផុត ហើយវាជម្រើសល្អ មិនធ្វើទូរសព្ទរំខានអ្នក។ តោះ! មកតាមពិនិត្យមើល មានកម្មវិធីណាដែលអ្នកគួរបិទចោល។
បើមិនចាំបាច់ខ្លាំងទេ អ្នកគួររក កន្លែងមានអ៊ិនធើណិតលឿន ដោយប្រើខ្សែ ឬ Wi-Fi ដើម្បីដោនឡូត ដូចជា ហ្គេម កម្មវិធីធំៗជាដើម។ បើអ្នកចង់បិទមុខងារនេះ ចូលទៅ Setting-> iTunes & App Store-> បិទ Use Mobile Data
ប្រាកដណាស់ គ្រប់កម្មវិធីលើ iPhone ភាគច្រើនត្រូវភ្ជាប់អ៊ិនធើណិត បើអ្នកឆ្លាតគួរ ជ្រើសរើសយកតែ App ណាចាំបាច់ និងប្រើរាល់ថ្ងៃ ត្រូវប្រើភ្ជាប់អ៊ីនធើណិតស៊ីម(Cellular Data) បានហើយ។ Setting-> Mobile Data-> Apps រើសយកកម្មវិធីចាំបាច់
ចំណុចនេះ រាងពិបាកឲ្យអ្នកធ្វើតាមបន្តិច បើអ្នកបិទ នោះ iPhone អ្នកនឹងស្ងាត់ឈឹងគ្មានលោតសារអីមកទេ តែយ៉ាងណាក្ដី អ្នកមិនគួរបើកវាទាំងអស់គ្រប់កម្មវិធីនោះទេ ព្រោះវារំខានទៅវិញទេ អ្នកគ្រាន់តែបើកកម្មវិធីណដែលអ្នកត្រូវប្រើរាល់ថ្ងៃបានហើយ។ Setting-> Notification-> Tap on apps-> Turn off Allow Notification ឬ Setting- Notification-> Show Preview-> Never
បើចង់អាប់ដេត គួរតែទៅកន្លែងមានអ៊ិនធើណិតលឿន ដោយប្រើខ្សែ ឬ Wi-Fi ជាដើម។ អ្នកគួរបិទមុខងារចោលទៅ ដោយចូលទៅ Setting-> Music-> Mobile Data-> Turn Off Mobile Data
ចំណុចមិនសូវជាស៊ីលុយអ្នកខ្លាំងណាស់ណាទេ បើអ្នកមិនបិទក៏មិនអីដែរ តែបើចង់បិទចូលទៅកាន់ Setting-> Videos-> Turn Off-> Use Mobile Data for Playback
ច្បាស់នៅ? កុំអាងប្រើ iPhone ហើយបើក HD កប់ៗ រួចរអ៊ូថា អ៊ិនធើណិតដើរយឺតម៉េស? គូរចោលទម្លាប់នេះទៅ ត្រូវចេះមើលស្ថានភាពវីដេអូ និងអ៊ិនធើណិតអ្នកផង។ ប៉ុន្តែដោយសារវាជាកម្មវិធីកម្សាន្តអ្នកតែងចង់មើលវីដអូឲ្យច្បាស់ HD ចំណុចនេះ អ្នកអាចមិនចាំបាច់បិទក៏បាន រួចរើសយកត្រឹម Good បានហើយ។
Setting-> Videos-> Tap on Wi-Fi under Playback Quality
មុខងារនេះ នៅក្រោម Apps លើ iOS11អ្នកខ្លះក៏ដឹងខ្លះហើយ តែអ្នកខ្លះអាចនឹងមិនទាន់ដឹងទេ។ មុខងារនេះបើកស្វ័យប្រវត្តិរហូត រាល់ពេលអ្នកបើកទូរសព្ទប្រើ ដូចនេះបើមិនដែលប្រើ និងមិនចង់ឲ្យវាស៊ីលុយអ្នកទេ គួរបិទចោលទៅ។ Setting-> Mobile Data/Cellular → Turn Off Wi-Fi Assist
៨) កុំផ្ទេរឯកសារ Document ធំៗដោយប្រើប្រាស់អ៊ីនធើណិតស៊ីម មិនបាច់រៀបរាប់ក៏ដឹងដែរ ព្រោះការផ្ទេរឯកសារត្រូវភ្ជាប់ទៅ iCloud Drive ហើយប្រើអ៊ិនធើណិត បើអ្នកយកអ៊ិនធើណិតស៊ីមទៅប្រើ ដូចឆោតពេកហើយ។ អ្នកគួររកកន្លែងមានអ៊ិនធើណិតលឿន ដោយប្រើខ្សែ ឬ Wi-Fi ជាដើម។ អ្នកគួរបិទមុខងារនេះតែម្ដងក៏បាន Setting-> Mobile Data → Turn Off Switch next to iCloud Drive
៩) កុំទម្លាប់រក្សាទុក link នៅលើ Safari ដោយមុខងារ Auto
ចំណុចនេះ ចង់សំដៅឲ្យអ្នកបិទទៅលើមុខងារ Auto Save លើ Safari។ ទោះជាអ្នកជាមនុស្សចូលចិត្តអានអត្ថបទច្រើនម៉ោងក៏ដោយ វាអាចជួយអ្នកឲ្យសន្សំសំចៃអ៊ីនធើណិតបានមួយផ្នែកដែរ។ បើចង់បិទចូលទៅកាន់ Setting-> Safari-> Turn off Automatically Save Offline
អ្នកប្រាកដជាដឹងខ្លួនហើយថា រូបថតក្នុង Library អ្នកច្រើនប៉ុណ្ណា កម្រិតរូបភាពសុទ្ធតែ HD ដូចនេះបើអ្នកចំណាយពេលអង្គុយអាប់ដេតកម្មវិធីនេះ ជាមួយអ៊ិនធើណិតស៊ីម មិនត្រឹមតែស៊ីពេលខ្លាំង ហើយវាក៏ស៊ីលុយអ៊ិនធើណិតខ្លាំងណាស់ដែរ។ បើចង់បិទចូលទៅកាន់ Setting-> Photos-> Mobile Data and Turn Off the Switch
នៅក្នុង iOS 11 បានបញ្ចូលទម្រង់កាមេរ៉ាពីរប្រភេទគឺ ទម្រង់ HEVC (High-Efficiency Video Coding) និង HEIF (High-Efficiency Image File Format)។ មុខងារនេះសម្រាប់ជំនួយមិនឲ្យរូបភាពបាត់គុណភាព។ អ្នកសន្សំបាន ៥០ ភាគរយនៃកន្លែងទុករូប។ ដូចនេះ បើអ្នករើសយក Most Compatible ក៏នៅតែរក្សារូបភាព JPG បាន ចំណែកវីដេអូបានកម្រិត h.264 .mov file។
នៅលើ iOS 11 មានមុខងារមួយហៅថា អាចអនុញ្ញាត្តិឲ្យអ្នក ផ្ទេររូបភាពនិងវីដេអូពី iPhone ទៅ Mac ឬPC បានយ៉ាងងាយ តែបើអ្នកឧស្សាហ៍ផ្ទេរ ឬមានឯកសារច្រើនត្រូវកូពី អ្នកកំណត់យក Setting-> Photos-> រើសយក Keep Originals ជាជាងរើសយក Auto។
រាល់ពេលអ្នកបើកអ៊ីនធើណិត រួចចូលទៅ App Store វាតែងតែលោតវីដេអូពាណិជ្ជកម្មកម្មវិធីដោយស្វ័យប្រវត្តិ ហើយឮសម្លេងខ្លាំងៗទៀតផង ដូចនេះបើមិនចង់ឲ្យវាចឹង អ្នកគួរបិទចោលទៅ។ ម្យ៉ាងទៀត មុខងារ Autoplay នេះនៅលើ Facebook អ្នកក៏គួរបិទចោលដូចគ្នា ព្រោះវាស៊ីលុយណាស់។ (ក្នុង Facebook) ចូលទៅ Setting->
ចំណុចនេះ អ្នកមិនចាំបាច់បិទក៏បានដែរ ព្រោះសម័យនេះហើយ អ្នកណាក៏ចង់មើលរូបភាពច្បាស់ៗត្រជាក់ភ្នែកដែរ។ តែបើគិតថា វាស៊ីលុយអ្នក អ្នកគ្រាន់តែចូលទៅ Setting->Messages-> Turn On Low-Quality Image Mode
អ្នកដែលកត់សម្គាល់ទេ ពេលថតរូបរួច រូបថតអ្នកជាប់ទាំងម៉ោង ជាប់ទាំងទីតាំងយ៉ាងច្បាស់ អីចឹងកុំឆ្ងល់ទៀត គឺមុខងារនេះឯង។ ទោះជាវាឡូយមែន តែវាស៊ីលុយអ្នកលឿនណាស់ បើដឹងខ្លួនឆាប់បិទចោលទៅ Setting-> Privacy-> Turn Off Location Service- Turn Off
អ្នកប្រើ iPhone ភាគច្រើនចូលចិត្តបើកវាចោលណាស់ មុខងារនេះគេបង្កើតវាមកមាននាទីស្រដៀងនឹងមុខងារ Location tracking ដែរ។ មុខងារនេះស៊ីលុយស៊ីមច្រើនគួរសម ដូចនេះអ្នកគួរបិទចោលទៅ បើមិនដែលប្រើ ដោយចូលទៅកាន់ Setting-> General-> Background App Refresh-> Wi-FI។
១៧) បិទមុខងារ Messages on iCloud កុំ Sync(ផ្ទេរ) សាររបស់អ្នកជាមួយ iCloud
១៨) កុំទម្លាប់ប្រើប្រាស់អ៊ិនធើណិតស៊ីម ជាមួយ Data Tracker