ចេញរូបរាងពិតរបស់ Pixel 3 XL ពិតភ្ញាក់ផ្អើល

  • 2018-06-09 03:18:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រូបរាងពិតប្រាកដរបស់ Pixel 3 XL បាន​លេច​ចេញ​ឡើង ដែល​បង្ហាញ​ពី​រចនាបថ​ថ្មី​មាន​ក្បាល​ឆក ដូច​ស្មាតហ្វូន Android ដទៃ​ទៀត​ដែរ។

គេ​សង្កេត​ឃើញ​ថា​ Pixel 3 XL នៅ​តែ​បន្ត​ប្រើ​ប្រាស់​កាមេរ៉ា​ត្រឹម​តែ​មួយ​គ្រាប់​ដដែល ប៉ុន្តែកាមេរ៉ាមួយគ្រាប់នេះកន្លងមកមានសមត្ថភាពមិនចាញ់កាមេរ៉ាពីរគ្រាប់​នោះ​ទេ។ តាម​រយៈ​រូបភាព​បែក​ធ្លាយ​នេះ​គេ​បង្កើត​បាន​រូបភាព Render មួយ​សន្លឹក​ ដែល​ឲ្យ​ឃើញ​កាន់​តែ​ច្បាស់​ពី Pixel 3 XL។

រូបភាព Render

Pixel 3 និង Pixel 3 XL រំពឹង​ថា​នឹង​ប្រកាសចេញនៅ​អំឡុង​ដើម​ខែ​តុលា​ ជា​ពេល​ដែលស្មាតហ្វូន Pixel ស៊េរីថ្មីបង្ហាញខ្លួន​រយៈពេល ២ ឆ្នាំ​ចុង​ក្រោយ​នេះ៕

ប្រភព៖ GSMarena   ប្រែ​សម្រួល៖ សុខហេង

អត្ថបទថ្មី