កាមេរ៉ា​ក៏​មានអាយុកាល​ប្រើប្រាស់ មាន​ចំណុចមួយ​ត្រូវ​ដឹង​

  • 2018-06-11 04:56:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឧបករណ៍​បច្ចេកវិទ្យា​គ្រប់​ប្រភេទ​មិន​ថា​ស្មាតហ្វូន កាមេរ៉ា ទូរទស្សន៍ កុំព្យូទ័រ សុទ្ធ​សឹង​មាន​អាយុកាល​របស់​វា​ផ្អែក​ទៅ​តាម​កត្តា​ផ្សេង​ខុស​ពី​គ្នា។ ដោយ​ឡែក​សម្រាប់​កាមេរ៉ា​ទាំង​ប្រភេទ SLR ឬ DSLR យើង​អាច​កំណត់​អាយុកាល ផ្អែក​តាម​ចំនួន Shutter អំឡុង​ពេល​ចុច​ថត។

ពេល​ប្រើ​ដល់​ចំនួន​កំណត់ គុណភាព​នៃ​សាច់​រូប​នឹង​ធ្លាក់​ចុះ​អន់​ថយ ហើយ​មុខងារ​ប្រើប្រាស់​មួយ​ចំនួន​លើ​ឧបករណ៍​នឹង​លែង​ដំណើរការ។ មួយ​ផ្សេង​ទៀត​ប្រសិន​ណា​ប្រព័ន្ធ Shutter រង​ការ​ខូចខាត តម្លៃ​ផ្លាស់ប្តូរ​ថ្មី ថ្លៃ​ក្បែរ ១០០ ទៅ ៣០០ ដុល្លារ​ ផ្អែក​តាម​ប្រភេទ​កាមេរ៉ា។

ជា​ទូទៅ​កាមេរ៉ា DSLR អាច​ចុច​ថត (Shutter) បាន​ចន្លោះ​ពី ១០០ ០០០ ទៅ ៣០០ ០០០ ដង ពោល​គឺ​កាមេរ៉ា​ធុន​ទាប​អាច​បាន​ត្រឹម ១០០ ០០០ ដង និង​ធុន​ខ្ពស់​បាន​ដល់ ៣០០ ០០០ ដង។ អាច​ថា​ជះ​គុណវិបត្តិ​ដល់​អ្នក​ថត​រូប​អាជីព​នៅ​ក្នុង​កម្មវិធី​អាពាហ៍ពិពាហ៍ ខ្លះ​ក្នុង​មួយ​រោង​ត្រូវ​ថត​យ៉ាង​តិច ៥០០ ទៅ ៣ ០០០ សន្លឹក បែប​នេះ​កាមេរ៉ា​ដែល​ប្រើ​អាច​មាន​អាយុកាល​ត្រឹម​យ៉ាង​ច្រើន ២ ឆ្នាំ​ឬ​តិច​ជាង​នេះ ខណៈ​អ្នក​ថត​ធម្មតា​ដែល​ចុច​ថត​ក្រោម ១០ ០០០ សន្លឹក​ក្នុង​មួយ​ឆ្នាំ ពោល​គឺ​អាច​កាន់​ប្រើ​បាន​ដល់​ជិត ១ ទសវត្សរ៍។​

ខាង​ក្រោម​បង្ហាញ​ចំនួន Shutter ផ្អែក​តាម​ប្រភេទ​កាមេរ៉ា​ម៉ូឌែល​នីមួយៗ:

ប្រភព: http://www.instantfundas.com/2012/12/what-is-shutter-life-expectancy-of-dslr.html

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ instantfundas   ប្រែ​សម្រួល៖ កៅ រក្សា