បើឆ្លើយ​ ១០ សំនួរ​នេះ​រួច បែបមាន​សមត្ថភាព​ធ្វើ​ការ​នៅ Apple បាន

  • 2018-06-25 23:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Apple ជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​ល្បី​បំផុត​ ហេតុ​នេះ​មិន​មាន​អ្វី​ភ្ញាក់ផ្អើល​​នោះ​ទេ ពេល​ដឹង​ថា​ចង់​ចូល​ធ្វើ​ការ​នៅ​ក្រុមហ៊ុន​នេះ​មិន​មែន​ជា​រឿង​ងាយ​ស្រួល​នោះ។ តាម​រយៈ​វិបសាយ​ Glassdoor គេ​ដឹង​ថា​ខាង​ក្រោម​នេះ​ជា​សំនួរ​មហា​ពិបាក​​ដែល​ Apple តែង​បាន​សួរ​ដល់​បេក្ខភាព​​មក​​សម្ភាសន៍​ការងារ ៖

១. “តើ​អគារ​ Empire State មាន​កម្ពស់​ប៉ុន្មាន?” - បេក្ខភាព​ផ្នែក​​ប្រឹក្សា​ដំណោះ​ស្រាយ​

២. “តើ​អ្នក​ចង់​ក្លាយ​ជា​វីរបុរស​អ្វី និង​មូលហេតុ​អ្វី?​” - បេក្ខភាព​លក់​រាយ​

៣. “ចូរ​បក​ស្រាយ​​អំពី​ RAM ដល់​ក្មេង​វ័យ​ ៥ ឆ្នាំ​ឲ្យ​បាន​យល់” - បេក្ខភាព​ផ្នែក​បច្ចេកទេស​នៅ​ហាង​ Apple

៤. “ចូរ​គូរ​រូប​ផ្នែក​​គ្រឿង​ខាង​ក្នុង​នៃ iPhone” - បេក្ខភាព​ផ្នែក​ឌីហ្សាញ​ Hardware

៥. “ប្រាប់​ពី​វិធី​ ៥ ដើម្បី​វាស់​មើល​ថា​​ប្រេង​សាំង​ក្នុង​រថយន្ត​មួយមាន​ចំនួនប៉ុន្មាន​លីត្រ​” - បេក្ខភាព​វិស្វករ​ Hardware

៦. “ប្រសិន​មាន​ពង​មាន់​ពីរ​គ្រាប់ ហើយ​អ្នក​ចង់​​គិត​​ពី​វិធី​ទម្លាក់​វា​ពី​កម្ពស់​អគារ​ប៉ុន្មាន​​ជាន់​ទើប​មិន​បែក តើ​អ្នក​នឹង​ធ្វើ​បែប​ណា? អ្វី​ជា​ដំណោះ​ស្រាយ​ល្អ​បំផុត?” - បេក្ខភាព​វិស្វករ​ Software

៧. “តើ​អ្នក​អាច​គិត​ឃើញ​តម្លៃ​របស់​ប៊ិច​​នេះ​​បាន​ដោយ​វិធី​ណា?​” - បេក្ខភាព​អ្នក​ចាត់​ការ​​ផ្នែក​ផ្គត់ផ្គង់​សកល​

៨. “ពណ៌នា​ពី​បញ្ហា​គួរ​ចាប់​អារម្មណ៍​មួយ រួច​រក​​ដំណោះ​ស្រាយ​នៃ​បញ្ហា​នោះ” - បេក្ខភាព​វិស្វករ​ Software

៩. "​ឧទាហរណ៍​ថា​អ្នក​កំពុង​ដោះ​ស្រាយ​ជា​មួយ​អតិថិជន​ម្នាក់​កំពុង​មាន​អារម្មណ៍​ខឹង​ខ្លាំង ដោយ​បាន​រង់ចាំ​សុំ​ជំនួយ​ ២០ នាទី​មក​ហើយ។ អតិថិជន​នោះ​និយាយ​ថា​​នឹង​ទៅ​ហាង​ Best Buy ឬ Microsoft ដើម្បី​ទិញ​កុំព្យូទ័រ​ដែល​ខ្លួន​ចង់​បាន​វិញ។ ចូរ​ដោះ​ស្រាយ​បញ្ហា​នេះ។​” - បេក្ខភាព​អ្នក​ឯកទេស​

១០. “តើ​អ្នក​ឆ្លាត​ទេ?” បេក្ខភាព​វិស្វករ​សាង​សង់​​​​​​​

ប្រភព៖ Businessinsider   ប្រែ​សម្រួល៖ សុខហេង