ប្រទេសមួយចាប់ផ្ដើមយកពន្ធ លើការប្រើបណ្ដាញសង្គម
- 2018-07-02 07:18:22
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រទេសមួយចាប់ផ្ដើមយកពន្ធ លើការប្រើបណ្ដាញសង្គម
ចន្លោះមិនឃើញ
មនុស្សរាប់លាននាក់នៅប្រទេសអ៊ូហ្គាន់ដា ក្នុងទ្វីបអាហ្វ្រិកត្រូវតែបង់ពន្ធ ដើម្បីប្រើប្រាស់បណ្ដាញសង្គមនានា ដូចជា Facebook, Whatsapp និង Twitter ក្រោយច្បាប់ថ្មីត្រូវបានចូលជាធរមាន។
នៅក្នុងខែឧសភា ២០១៨ សភាអ៊ូហ្គាន់ដាបានអនុម័តច្បាប់ស្ដីពីការបង់ពន្ធលើទម្រង់បណ្ដាញសង្គមនានា ដើម្បីទទួលបានសេវាកម្មផ្ញើសារ និងផ្ញើសារជាសំឡេង។ នៅថ្ងៃទី១ ខែកក្កដា ២០១៨ ម្សិលមិញ អ្នកប្រើប្រាស់បណ្ដាញសង្គមជាច្រើន ត្រូវបង់ប្រាក់ប្រមាណ ០,០៥ ដុល្លារ ដើម្បីអាចដំណើរការទៅកាន់បណ្ដាញសង្គមនានា។ ដូច្នេះអ្នកប្រើប្រាស់បណ្ដាញសង្គម ត្រូវចំណាយ ១,៥ ដុល្លារក្នុងមួយខែ ឬ ១៩ ដុល្លារក្នុងមួយឆ្នាំ ដើម្បីចូលប្រើប្រាស់បណ្ដាញសង្គម។
រដ្ឋាភិបាលអ៊ូហ្គាន់ដាបញ្ជាក់ថា ចំណាត់ការនេះនឹងនាំចំណូលចាំបាច់បន្ថែមជូនរដ្ឋ ដើម្បីអ៊ូហ្គាន់ដា ទៅជាប្រទេសដែលមានចំណូលមធ្យម នៅឆ្នាំ២០២០។ ជាមួយគ្នានេះ ក៏មានការលើកឡើងផងដែរថា ចំណាត់ការពន្ធនេះគឺរំលោភលើសិទ្ធិ ដើម្បីបញ្ចេញមតិដោយសេរី នឹងធ្វើឲ្យប៉ះពាល់ដល់មុខរបររបស់ប្រជាពលរដ្ឋ និងធ្វើឲ្យប្រទេសនេះកាន់តែក្រជាងមុន៕