រូប​រាង​បាល់ Champions League ថ្មី​ត្រូវ​បាន​បញ្ចេញ​ជា​ផ្លូវ​ការ​ហើយ

  • 2018-08-15 11:59:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​ថ្ងៃ​នេះ Addidas បាន​ធ្វើ​ការ​បញ្ចេញ​ជា​ផ្លូវ​ការ​នូវ​បាល់​សម្រាប់​ប្រើប្រាស់​ក្នុង​កម្មវិធី Champions League រដូវ​កាល ២០១៨/១៩។

រូបរាង​ទូទៅ​នៃ​បាល់​ថ្មី​ មាន​សភាព​ដូច​បាល់​ដែល​ត្រូវ​បាន​ប្រើប្រាស់​ក្នុង​កម្មវិធី Champions League ប៉ុន្មាន​រដូវ​កាល​ចុង​ក្រោយ។ ចំណែក​ឯ​ពណ៌​ ឃើញ​ថា​មាន​ការ​ប្រែប្រួល។ បាល់​ថ្មី មាន​ផ្កាយ​ពណ៌​ស ខណៈ​ផ្នែក​មិន​មែន​ផ្កាយ​មាន​ពណ៌​ទឹក​ប៊ិច និង​មាន​ពណ៌​ផ្ទៃ​មេឃ​នៅ​ផ្នែក​គែមៗ។

ខាង​ក្រោម​ជា​រូប​មួយ​ចំនួន​នៃ​បាល់​នោះ៖

សូម​បញ្ជាក់​ផង​ដែរ​ថា កម្មវិធី​ Champions League ២០១៨/១៩ នឹង​ចាប់​ផ្ដើម​នៅ​ខែ​ក្រោយ​នេះ៕

ប្រភព៖ ESPN FC | Marca   ប្រែ​សម្រួល៖ ហ៊ីម រស្មី