គួរឲ្យរន្ធត់! ស្រុតបាក់ផ្ទះស្ដែងៗ ដោយសារទឹកជំនន់នៅឥណ្ឌា (មានវីដេអូ)

  • 2018-08-19 01:46:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វីដេអូ​ដ៏​គួរ​ឲ្យ​រន្ធត់​មួយ ត្រូវ​គេ​ថត​បាន​ខណៈ​ដែល​ផ្ទះ​មួយ​ខ្នង​មាន​កម្ពស់​បី​ជាន់ បាន​ស្រុត​និង​ហូរ​ទៅ​តាម​ទឹក​បន្ទាប់​ពី​គ្រោះ​ទឹក​ជំនន់​ដ៏​អាក្រក់​មិន​ធ្លាប់​មាន​ក្នុង​រយៈ​ពេល ១០០ ឆ្នាំ​នៅ​ប្រទេស​ឥណ្ឌា។

ទោះ​យ៉ាង​ណា​ក៏​ដោយ ជា​សំណាង​ល្អ មនុស្ស​ចំនួន ៤០ នាក់​ដែល​ស្នាក់​នៅ​ក្នុង​ផ្ទះ​នេះ​ត្រូវ​បាន​ជម្លៀស​ចេញ​ទាន់​ពេល​វេលា ហើយ​គ្មាន​នរណា​ម្នាក់​បាត់​បង់​អាយុ​ជីវិត​នោះ​ទេ។ លើស​ពី​នេះ​ទៀត ដី​ជា​ច្រើន​នៅ​ក្នុង​តំបន់​ចាប់​ផ្ដើម​បាក់ អាជ្ញាធរ​បាន​ជម្លៀស​ប្រជាជន​ទាំង​អស់​ចេញ​ពី​ផ្ទះ​ដើម្បី​ការ​ពារ​មហន្តរាយ​ធ្ងន់​ធ្ងរ។

គួរ​ឲ្យ​ដឹង​ថា ទឹកជំនន់​ដ៏​អាក្រក់​បំផុត​ក្នុង​រយៈពេល ១០០ឆ្នាំ​ចុង​ក្រោយ​នេះ​ក្នុង​រដ្ឋ Kerala ប្រទេស​ឥណ្ឌា បាន​សម្លាប់​មនុស្ស​យ៉ាង​ហោច​ណាស់ ៣២៤ នាក់​ហើយ​បើ​គិត​មក​ទល់​ពេល​នេះ ហើយ​ជាង ៣០ ម៉ឺន​នាក់​បាត់​បង់​ផ្ទះ​សម្បែង៕

សូមទស្សនាវីដេអូខាងក្រោម ៖

ចុចអាន ៖

ប្រភព៖ Dailymail   ប្រែសម្រួល ៖ រ័ត្ន

អត្ថបទពេញនិយម