ក្តៅៗ! ប្រធានាធិបតីវៀតណាម ទទួលមរណភាពព្រឹកនេះ នៅអាយុ៦១ឆ្នាំ

  • 2018-09-21 06:29:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រធានាធិបតី​វៀតណាម លោក Tran Dai Quang បាន​ទទួល​មរណភាព​ហើយ កាល​ពី​ព្រឹក​ថ្ងៃ​សុក្រ ទី២១ ខែ​កញ្ញា ឆ្នាំ២០១៨ នេះ នៅ​អាយុ​៦១ឆ្នាំ ដោយសារ​តែ​ជំងឺ។

ប្រធានាធិបតី​វៀតណាម លោក Tran Dai Quang

ភ្នាក់ងារ​ព័ត៌មាន​វៀតណាម បាន​ឲ្យ​ដឹង​ថា លោក Quang បាន​ស្លាប់​នៅ​មន្ទីរពេទ្យ​យោធា​លេខ១០៨ ក្នុង​ទីក្រុង​ហាណូយ ដោយសារ​ស្ថានភាព​ជំងឺ​ធ្ងន់ធ្ងរ​ពេក។ ទោះ​បី​ជា​យ៉ាង​ណា គេ​មិន​បាន​បញ្ជាក់​លម្អិត​ច្រើន​នោះ​ទេ។

លោក Quang បាន​កើត​នៅ​ថ្ងៃ​ទី១២ ខែ​តុលា ឆ្នាំ​១៩៥៦។ លោក​បាន​កាន់​តំណែង​ប្រធានាធិបតី​វៀតណាម​នៅ​ឆ្នាំ​២០១៦ ហើយ​ត្រូវ​បញ្ចប់​អាណត្តិ​នៅ​ឆ្នាំ​២០២១ ខាង​មុខ៕

ចុច​អាន៖

ប្រភព៖ Foxnews   ប្រែ​សម្រួល៖ សេង ឡុង