Galaxy S9 មាន​ថែម​ពណ៌​ថ្មី ប៉ុន្តែ​មាន​លក់​តែ​នៅ​ប្រទេស​មួយ​ប៉ុណ្ណោះ

  • 2018-11-14 02:10:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពណ៌​ប្រភេទ​ Gradient ជា​ទំនោរ​ពណ៌​ដ៏​ពេញ​និយម​មួយ​សម្រាប់​ឆ្នាំ ២០១៨ នេះ។ ​ក្រុមហ៊ុន​ធំ​ដំបូង​គេ​ដែល​បាន​ប្រើ​ពណ៌​ប្រភេទ​នេះ​គឺ Huawei ​ជា​មួយ​ម៉ូដែល​ Huawei P20​ បន្ទាប់​មក​ Galaxy A9 និង​ OnePlus 6T ជា​ដើម។

គេ​រំពឹង​ថា​ Galaxy S10 ដែល​ចេញ​ឆ្នាំ​ក្រោយ​នេះ​នឹង​ប្រើ​ប្រាស់​រចនាបថ​ពណ៌​ Gradient នេះ ដោយ​ផ្នែក​ខាង​ក្រោយ​នឹង​មាន​រំលេច​ពណ៌​ពីរ។ ប៉ុន្តែ​​​ប្រទេស​ចិន​ទំនង​ជា​បាន​ប្រើ​ប្រាស់​ពណ៌​ប្រភេទ​នេះ​មុន ជា​មួយ Galaxy S9/S9+ ដែល​មាន​ពណ៌​ថ្មី​ Ice Blue Silver មាន​រំលេច​ដោយ​ពណ៌​ខៀវ​​និង​ពណ៌​ទឹក​ប្រាក់។

បញ្ជាក់​ថា​ពណ៌​ថ្មី​នេះ​​នឹង​មាន​លក់​ផ្ដាច់​មុខ​តែ​នៅ​ប្រទេស​ចិន​ប៉ុណ្ណោះ ព្រោះ​កន្លង​មក​ពណ៌​ពិសេសៗ​បែប​នេះ Samsung មិន​​ដែល​ដាក់​លក់​លើ​ទីផ្សារ​អន្តរជាតិ​នោះ​ទេ៕​​​

ចុចអាន៖

ប្រភព៖ PhoneArena   ប្រែ​សម្រួល៖ សុខហេង

អត្ថបទពេញនិយម