ថៃសន្យាជួយវិស័យអប់រំកម្ពុជា ខណៈទំហំពាណិជ្ជកម្មប្រទេសទាំង២ កើនឡើង

  • 2018-12-02 03:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រភព​ពី​ទំព័រ​ហ្វេសប៊ុក​របស់​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា បាន​ចុះ​ផ្សាយ​ថា ទំហំ​ពាណិជ្ជកម្ម​ទ្វេ​ភាគី រវាង​ប្រទេស​កម្ពុជា និង​ថៃឡង់ដ៍ បាន​កើន​ឡើង​រហូត​ដល់​ជាង ៧ប៊ីលានដុល្លារ នៅ​ត្រឹម​បំណាច់​ខែ​តុលា ឆ្នាំ​២០១៨។ នេះជា​សញ្ញា​វិជ្ជមាន​សម្រាប់​កិច្ច​សហ​ប្រតិបត្តិការ​ប្រទេស​ទាំងពីរ ខណៈ​ដែល​ប្រមុខ​រដ្ឋាភិបាល គ្រោង​បង្កើន​ទំហំ​ពាណិជ្ជកម្ម​ឱ្យ​បាន​ដល់​ ១៥​ប៊ីលាន​ដុល្លារ​អាមេរិក នៅឆ្នាំ២០២០។

ឯកឧត្ដម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ កម្ពុជា​បាន​បង្ហាញ​សុទិដ្ឋិនិយម​ថា ទំហំ​ពាណិជ្ជកម្ម​កម្ពុជា-ថៃឡង់ដ៍ នឹង​បន្ត​កើន​ឡើង​ថែម​ទៀត ហើយ​ឈាន​ទៅ​សម្រេច​តាម​ផែនការ ដែល​បាន​កំណត់ ដោយសារ​ប្រទេស​ទាំង​ពីរ​មាន​ទំនាក់ទំនង និង​កិច្ច​សហ​ប្រតិបត្តិការ​ល្អ​លើ​គ្រប់​វិស័យ។

គួរ​បញ្ជាក់​ថា លោក​ ផាន់​យ៉ា​រ៉ាក់ ប៉ុលធូប (Panyarak Poolthup) ឯកអគ្គរាជទូត​ថៃ​ប្រចាំ​នៅ​កម្ពុជា  ក៏​បាន​សន្យា​បន្ត​ពង្រីក ការ​ត​ភ្ជាប់​ព្រំដែន​រវាង​កម្ពុជា និង​ថៃឡង់ដ៍ និង​ពង្រឹង​កិច្ច​សហប្រតិបត្តិការ លើ​វិស័យ​អប់រំ តាម​រយៈ​ការ​ផ្ដល់​អាហារូបករណ៍ ដល់​និស្សិត​កម្ពុជា ក៏​ដូចជា​ការ​បង្កើត និង​អភិវឌ្ឍន៍​វិទ្យាស្ថាន​បច្ចេកវិទ្យា កំពង់​ឈើ​ទាល និង​វិទ្យាស្ថាន​បច្ចេកវិទ្យា​កំពង់​ស្ពឺ ដោយ​ប្រើប្រាស់​មូលនិធិ​របស់​ម្ចាស់​ក្សត្រី​មហា​ចក្រី ស៊ូរិន​ដន (Maha Chakri Sirindhorn)៕

ប្រភព៖ ដើមអម្ពិល   ប្រែ​សម្រួល៖ ពៅ រក្សា

អត្ថបទថ្មី