កម្មវិធី iPhone ទាំង ​១០ រក​លុយ​បាន​ច្រើន​ជាង​គេ​នៅ​ឆ្នាំ ២០១៨

  • 2018-12-17 02:52:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វិបសាយ​ Business Insider បាន​បង្កើត​នូវ​បញ្ជី​មួយ​​អំពី​កម្មវិធី iPhone/iPad ដែល​អាច​រក​ចំណូល​បាន​ច្រើន​ជាង​គេ​ប្រចាំ​ឆ្នាំ ២០១៨ ដោយ​គិត​ត្រឹម​​ថ្ងៃ​ទី ៣០ ខែ​វិច្ឆិកា​​នេះ។

១០. Hulu រក​ចំណូល​បាន​ ១៣២,៦ លាន​ដុល្លារ​

  • ជា​កម្មវិធី​​ទស្សនា​វីដេអូ​ដោយ​ប្រើ​ប្រាស់​អ៊ីនធឺណិត

  • ​គ្រប់​គ្រង​ដោយ​ក្រុមហ៊ុន ៣ រួម​គ្នា​គឺ​ Comcast, Disney និង​ Twenty-First Century Fox

៩. QQ រក​ចំណូល​បាន​ ១៥៩,៧ លាន​ដុល្លារ

  • ជា​កម្មវិធី​ផ្ញើ​សារ

  • គ្រប់​គ្រង​ដោយ​ក្រុមហ៊ុន Tencent Holdings

៨. YouKu រក​ចំណូល​បាន​ ១៩២,៩ លាន​ដុល្លារ

  • ជា​កម្មវិធី​ទស្សនា​វីដេអូ​តាម​អ៊ីនធឺណិត

  • គ្រប់គ្រង​ដោយ​ Alibaba Group

៧. Pandora រក​ចំណូល​បាន​ ២២៥,៧ លាន​ដុល្លារ​

  • ជា​កម្មវិធី​ចាក់​ចម្រៀង​តាម​អ៊ីនធឺណិត

  • គ្រប់គ្រង​ដោយ​ Sirius XM

៦. YouTube រក​ចំណូល​បាន​ ២៤៤,២ លាន​ដុល្លារ

  • ជា​បណ្ដាញ​​វីដេអូ​លើ​អ៊ីនធឺណិត​ដ៏​ធំ​មួយ

  • គ្រប់គ្រង​ដោយ​ Google

៥. Kwai រក​ចំណូល​បាន​ ២៦៤,៥ លាន​ដុល្លារ​

  • ជា​​បណ្ដាញ​ទំនាក់ទំនង​បែប​វីដេអូ​

  • គ្រប់គ្រង​ដោយ​ Kuaishou

៤. iQiyi រក​ចំណូល​បាន​ ៤២០,៥ លាន​ដុល្លារ​

  • ជា​ប្រព័ន្ធ​ទស្សនា​វីដេអូ​តាម​អ៊ីនធឺណិត

  • គ្រប់គ្រង​ដោយ​ Baidu

៣. Tinder រក​ចំណូល​បាន​ ៤៦២,២ លាន​ដុល្លារ​

  • ជា​កម្មវិធី​រក​គូ

  • គ្រប់គ្រង​ដោយ​ Match Group (IAC)

២. Tencent Video រក​ចំណូល​បាន​ ៤៩០ លាន​ដុល្លារ​

  • ជា​ប្រព័ន្ធ​ទស្សនា​វីដេអូ​តាម​អ៊ីនធឺណិត

  • គ្រប់គ្រង​ដោយ​ Tencent Holdings

១. Netflix រក​ចំណូល​បាន​ ៧៩០,២ លាន​ដុល្លារ​

  • ជា​កម្មវិធី​ទស្សនា​វីដេអូ​តាម​អ៊ីនធឺណិត​

  • គ្រប់គ្រង​ដោយ​ Netflix​​​​

ចុចអាន៖

ប្រភព៖ Businessinsider   ប្រែ​សម្រួល៖ សុខហេង