ពលរដ្ឋខ្មែរទូទាំងប្រទេសត្រូវដឹង! ឆ្នាំ២០១៩ទៅ ថ្លៃប្រើប្រាស់អគ្គិសនី៥ប្រភេទប្រែប្រួលហើយ

  • 2018-12-18 06:50:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីព្រឹកថ្ងៃទី១៧​ ខែធ្នូ ២០១៨​នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានប្រកាសនៅក្នុង​ពិធិ​សម្ពោធ​ បើកឲ្យប្រើប្រាស់វារីអគ្គីសនីសេសានក្រោម២ ខេត្តស្ទឹងត្រែងថា នៅសល់តែ១៤ថ្ងៃទៀតទេ (ឆ្នាំ២០១៩) តម្លៃ​ប្រើប្រាស់​អគ្គិសនី​នៅ​ក្នុងព្រះរាជាណាចក្រកម្ពុជា​នឹង​ត្រូវ​បញ្ជុះថ្លៃ។ ទៅតាមប្រភេទនៃការប្រើប្រាស់នីមួយៗដូខខាងក្រោម៖

រូបភាព៖ Samdech Hun Sen, Cambodian Prime Minister

តម្លៃ​ប្រើប្រាស់​អគ្គិសនី​ នឹង​ត្រូវ​បញ្ជុះថ្លៃ ទៅតាមប្រភេទនៃការប្រើប្រាស់នីមួយៗដូខខាងក្រោម៖

  • ប្រភេទទី១ ការទិញតាមចរន្តតុងស្យុងខ្ពស់ បច្ចុប្បន្ននេះគឺតម្លៃ 0,1240$​/Kwh(៥០៣៛) និងចុះនៅត្រឹម 0,1170$/Kwh(៤៧០៛) នៅឆ្នាំ២០១៩ និងឆ្នាំ២០២០​ / អ្នកទិញតាមចរន្តតង់ស្យុងមធ្យម អនុស្ថានីយ​នៅ​ក្នុង​រាជធានីភ្នំពេញ ដែលបច្ចុប្បន្ននេះតម្លៃ 0,1475$/Kwh(៥៩៨៛) នឹងចុះទៅដល់ 0,1350$/Kwh(៥៤៧៛) នៅឆ្នាំ២០១៩ និងនៅឆ្នាំ២០២០ 0,1330$/Kwh(៥៣៩៛) / អ្នកទិញ​តាម​ចរន្ត​តង់ស្យុង​មធ្យម​តាម​ខេត្ត​ដែល​តម្លៃ​បច្ចុប្បន្ន​គឺ 0,1260$/Kwh(៥១១៛) ដែលនឹងចុះដល់ 0,1220$/Kwh(៤៩៥៛) នៅឆ្នាំ២០១៩ និងឆ្នាំ២០២០ តម្លៃ​រក្សា​ដដែល។

  • ប្រភេទទី២​​ ប្រភេទប្រើប្រាស់ក្នុងវិស័យឧស្សាហកម្ម ដែលទិញតាមខ្សែបញ្ជូនរង និង​ខ្សែ​តង់ស្យុង​មធ្យម​នៃ​តំបន់​ចែកចាយ ដែលបច្ចុប្បន្នគឺតម្លៃ 0,1650$/Kwh(៦៧៦៛) នៅក្នុងរាជធានីភ្នំពេញ និង 0,1640$/Kwh(៦៧២៛) នៅ​តាម​ខេត្ត ដែលនឹងបញ្ចុះតម្លៃ ចុះ 0,1470$/Kwh(៥៩៥៛) ឆ្នាំ២០១៩ និង 0,1460$/Kwh(៥៩២៛) ឆ្នាំ២០២០។

  • ប្រភេទទី៣ គឺប្រើប្រាស់ក្នុងពាណិជ្ជកម្ម និងរដ្ឋបាល ដែលទិញតាមខ្សែបញ្ជូនរង និងខ្សែតង់ស្យុងមធ្យមនៃតំបន់ចែកចាយ តម្លៃបច្ចុប្បន្នគឺ 0,1650$/Kwh(៦៧៦៛) នៅទីក្រុងភ្នំពេញ 0,1640$/Kwh(៦៧២៛)នៅតាមបណ្ដាខេត្ត ដែលនឹងចុះនៅត្រឹម០0,1590$/Kwh(៦៤៥៛) នៅឆ្នាំ២០១៩ និងបន្តចុះនៅត្រឹម0,1580$/Kwh(៦៤០៛)នៅឆ្នាំ២០២០។

  • ប្រភេទ៤​ ប្រភេទប្រើប្រាស់តាមលំនៅស្ថាន ១ដល់១០Kwhក្នុង១ខែ ដែល​ការ​ប្រើប្រាស់​បច្ចុប្បន្ន​ភ្នំពេញ​គឺ៦១០៛/Kwh និងតាមខេត្ត៤៨០៛/Kwh ដែលនឹងចុះនៅត្រឹម៣៨០៛/Kwh នៅឆ្នាំ២០១៩ និង ២០២០ /ការប្រើប្រាស់ចាប់ពី ១១ដល់៥០Kwh ដែលការប្រើប្រាស់បច្ចុប្បន្នគឺ ៦១០៛/Kwh នឹងចុះនៅត្រឹម៤៨០៛/Kwh នៅឆ្នាំ២០១៩ ២០២០ / ការប្រើប្រាស់ចាប់ពី ៥១Kwh ដល់ ២០០Kwhក្នុង១ខែ ដែលពេលនេះ នៅភ្នំពេញគឺ ៧៧០៛/Kwh តាមបណ្ដាខេត្ត៧២០៛/Kwh នឹងចុះនៅត្រឹម៦១០៛/Kwh នៅឆ្នាំ២០១៩​ ២០២០​​ /លំនៅដ្ឋានដែលប្រើប្រាស់លើសពី ២០០Kwhក្នុង១ខែ ដែលបច្ចុប្បន្នតម្លៃគឺ​ ៧៧០៛/Kwh នៅក្រុងភ្នំពេញ និង ៧៥០៛/Kwhនៅតាមខេត្ត ដែលនឹងចុះថ្លៃនៅត្រឹម ៧៤០៛/Kwh នៅឆ្នាំ២០១៩ និង៧៣០៛/Kwh នៅឆ្នាំ២០២០

  • ដោយ​ឡែក​ប្រភេទទី៥ ការបូមទឹកក្នុងវិស័យកសិកម្ម ចាប់ពីម៉ោង៩យប់ ដល់ម៉ោង៧ព្រឹក ត្រូវបង់​៤៨០៛/Kwh នៅបន្ត ៤៨០៛Kwh ដដែល។

  • ប្រភេទទី៦ ការប្រើប្រាស់នៅតាម សាលារៀន មន្ទីពេទ្យ មណ្ឌលសុខភាព តម្លៃ​កំពុង​ប្រើប្រាស់​បច្ចុប្បន្នគឺ ៧៧០៛/Kwh នឹងចុះនៅត្រឹម ៦១០៛/Kwh នៅឆ្នាំ២០១៩ ២០២០៕

អត្ថបទ៖ វឌ្ឍនៈ

អត្ថបទថ្មី