៥ ប្រភេទ​កីឡា​​ នឹង​ទទួល​បាន​ប្រាក់​រង្វាន់​លើក​ទឹក​ចិត្ត​ស្អែក​ហើយ​

  • 2018-12-20 04:10:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រភេទ​កីឡា​ចំនួន ៥ ដែល​បាន​​ទទួល​បាន​ជយលាភី​​ក្នុង​ព្រឹត្តិការណ៍​អន្តរជាតិ​កាល​ពី​ពេល​កន្លង​មក នឹង​ទទួល​បាន​ប្រាក់​រង្វាន់​លើក​ទឹក​ចិត្ត​ស្អែក​នេះ​នៅ​មជ្ឈមណ្ឌល​ជាតិ​ហ្វឹកហ្វឺន​កីឡា​នៃ​ពហុ​កីឡដ្ឋាន​ជាតិ​​ ដែល​មាន​ប្រាក់​រង្វាន់​សរុប​ចំនួន ៤៧៣,៥០០,០០០។

ក្រុម​កីឡាករ​ប៉េតង់​កាល​ឈ្នះ​មេដាយ​អាស៊ី​នៅ​ថៃ

ការ​ប្រគល់​ថវិកា​នេះ​នឹង​ធ្វើ​ឡើង​ក្រោម​​វត្តមាន​​លោក​បណ្ឌិត​សភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋ​មន្ដ្រី​ក្រសួង​អប់រំ យុវជន និង​កីឡា។ សម្រាប់​ប្រាក់​រង្វាន់​លើក​ទឹក​ចិត្ត​ទាំងនេះ សុទ្ធតែ​មាន​ចែង​ក្នុង​ អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល ដោយ​ចំណាយ​ថវិកាជាតិ​​តាម​គោលការណ៍ ​និង​ស្របតាម​អនុសាសន៍ របស់​សម្ដេច​តេជោ ហ៊ុន សែន ក្នុង​ការ​ជំរុញ​​វិស័យ​កីឡា​ជាតិ​ឲ្យ​កាន់​តែ​រីក​ចម្រើន។ ​

​ ១. កីឡា​គុន​ដាវ​ ក្នុង​ព្រឹត្តិការណ៍​សកល​វិទ្យាល័យ​អាស៊ាន​លើក​ទី​១ នៅ​ប្រទេស​ម៉ាឡេស៊ី​ ទឹកប្រាក់​រង្វាន់​សរុប​ចំនួន ២១.០០០.០០០រៀល។​

២. កីឡា​កា​រ៉ា​តេ​ដូ ជ្រើសរើស​ជើងឯក​អាស៊ីអាគ្នេយ៍​លើក​ទី​៧ នៅ​ប្រទេស​វៀតណាម​ ប្រាក់​រង្វាន់​សរុប​ចំនួន ៤៩.៦០០.០០រៀល។​

៣. កីឡា​សូហ្វតេន្នីស​ ក្នុង​ព្រឹត្តិការណ៍​ជ្រើសរើស​ជើងឯក​នៅ​ប្រទេស​ហ្វីលីពីន ​ទឹកប្រាក់​ចំនួន ១៤៨.៩០០.០០០រៀល។​

៤. កីឡា​ប្រណាំង​ទោចក្រយាន​ ជ្រើសរើស​ជើងឯក​អាស៊ីនៅ​ប្រទេស​មី​យ៉ាន់​ម៉ា​ ទឹកប្រាក់​ចំនួន ៤៥.០០០.០០០រៀល។​

៥. កីឡា​ប៉េតង់​ ជ្រើសរើស​ជើងឯក​អាស៊ី​លើក​ទី​១ នៅ​ប្រទេស​ថៃ ចំនួន​ប្រាក់​រង្វាន់​សរុប ២០៩.០០០.០០០​រៀល៕

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​