សម្ដេច ហ៊ុន សែន រំពឹងថា អត្រាភាពក្រីក្រនៅកម្ពុជាថយចុះនៅសល់ត្រឹម ១០%
- 2019-01-16 04:12:39
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សម្ដេច ហ៊ុន សែន រំពឹងថា អត្រាភាពក្រីក្រនៅកម្ពុជាថយចុះនៅសល់ត្រឹម ១០%
ចន្លោះមិនឃើញ
សម្ដេច ហ៊ុន សែន ថ្លែងក្នុងកិច្ចប្រជុំវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក លើកទី២៧ នៅទីក្រុងសៀមរាប ថ្ងៃទី ១៦ មករា ២០១៩ ឲ្យដឹងថា អត្រានៃភាពក្រីក្របានធ្លាក់ចុះប្រមាណ ៥៣.២% នៅឆ្នាំ២០០៤ មកនៅត្រឹមតែ ១៣.៥% នៅឆ្នាំ២០១៤។ អត្រានេះ រំពឹងថានឹងថយចុះនៅសល់ត្រឹមតែ ១០% នាពេលបច្ចុប្បន្ន។
លោកនាយករដ្ឋមន្ត្រីកម្ពុជា បញ្ជាក់ថា កម្ពុជាកាន់មានមហិច្ឆតាខិតខំប្រឹងប្រែងបន្តទៀត ដើម្បីកា្លយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងក្លាយជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០ ដោយផ្អែកលើកត្តាសំខាន់ៗ រួមមាន កំណើនសេដ្ឋកិច្ចអត្រា ៧% ក្នុងមួយឆ្នាំ ការរីកចម្រើនលើវិស័យឧស្សាហកម្ម សំណង់ កសិកម្ម សេវាកម្ម ទេសចរណ៍ អចលនទ្រព្យ គមនាគមន៍ និងការដឹកជញ្ជូន ។ ជាងនេះទៀត រចនាសម្ព័ន្ធសេដ្ឋកិច្ចកម្ពុជាកំពុងផ្លាស់ប្ដូរពីប្រទេសដែលពឹងផ្អែកលើវិស័យកសិកម្មទៅជាប្រទេសពឹងផ្នែកលើវិស័យឧស្សាហកម្ម និងសេវាកម្ម។