ជួបសម្ដេចម្សិលមិញ ប្រធានាធិបតីចិន សម្រេចផ្ដល់ឲ្យកម្ពុជា ៣យ៉ាងសំខាន់ៗបំផុត
- 2019-01-22 02:11:04
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ជួបសម្ដេចម្សិលមិញ ប្រធានាធិបតីចិន សម្រេចផ្ដល់ឲ្យកម្ពុជា ៣យ៉ាងសំខាន់ៗបំផុត
ចន្លោះមិនឃើញ
ក្នុងជំនួបពិភាក្សារវាងសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងឯកឧត្ដម ស៊ី ជីនពីង ប្រធានាធិបតីចិន កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០១៩ម្សិលមិញនេះ ឯកឧត្ដមប្រធានាធិបតីចិន បានមានប្រសាសន៍ថា នៅក្នុងឆ្នាំ២០១៩នេះ ចិននឹងបន្តនាំចូលអង្ករចំនួន៤០ម៉ឺនតោន ពីប្រទេសកម្ពុជា និងខិតខំជំរុញទំហំពាណិជ្ជកម្មនៃប្រទេសទាំងពីរកើនដល់ ១០ពាន់លានដុល្លានៅឆ្នាំ ២០២៣ ក្នុងនោះចិននឹងបន្តលើកទឹកចិត្តដល់អ្នកវិនិយោគចិន ទៅវិនិយោគនៅកម្ពុជា។ ជាមួយគ្នានេះ ប្រទេសចិននឹងផ្តល់ជំនួយឥតសំណងចំនួន ៤ពាន់លានយ័ន ស្មើនឹង៦០០លានដុល្លារ សម្រាប់រយៈពេល៣ ឆ្នាំ ពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២១។
ក្នុងជំនួបកំពូលនោះដែរ សម្តេចតេជោ និងឯកឧត្តមប្រធានាធិបតី ក៏បានពិភាក្សាគ្នាយ៉ាងយកចិត្តទុកដាក់អំពីទំនាក់ទំនងទ្វេ ភាគី បញ្ហាតំបន់ និងអន្តរជាតិ ដែលមានការយកចិត្តទុកដាក់ដូចគ្នា៕