ទុន​វិនិយោគ​លើវិស័យ​សំណង់កើនឡើង​ជាង ១៧០​% ក្នុង​ខែ​មករា បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំមុន​

  • 2019-02-27 07:12:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រដ្ឋមន្ត្រីក្រ​សួង​ដែន​ដី​ឲ្យ​ដឹងថា​១០​ឆ្នាំ​ចុង​ក្រោយ​នេះ​ទំហំទុន​វិនិយោគ​លើ​វិស័យ​សំណង់​មាន​ជាង​៤៣​ពាន់​លាន​ដុល្លារ​អាមេរិក ខណៈ​ក្រុម​ហ៊ុនសាង​សង់ និង​សិក្សា​គម្រោង​មានអាជ្ញាប័ណ្ណ​មាន​ចំនួនជាង​ពីរពាន់​ក្រុម​ហ៊ុន។

ក្នុង​សុន្ទរកឋា​មួយ​ធ្វើឡើង​នៅ​ក្នុង​វេទិកាសាធារណៈឯកជន​ស្ដីពី​ការ​អភីវឌ្ឍ​នគរូបនីយកម្ម​កម្ពុជា-ជប៉ុន នា​ព្រឹក​នេះ ឯកឧត្តម ជា​ សុផារ៉ា លើកឡើងថា​ពី​ឆ្នាំ២០១០ ដល់​ឆ្នាំ​២០១៩ ទំហំទឹក​ប្រាក់​វិនិយោគ​លើ​វិស័យ​សំណង់មាន​ចំនួន​ ៤៣ ៨៩៦​លាន​ដុល្លារ។ ឯកឧត្តម​បន្តថា​ក្រុម​ហ៊ុន​ក្សាង​សង់ និង​សិក្សា​គម្រោង​ប្លង់​មានអាជ្ញាប័ណ្ណ​មាន​ចំនួន​ ២ ៣០៧ ក្រុម​ហ៊ុន​ ដែលមាន​ស្ថាបត្យករ​ប្រ​មាណជា ​២ ៥០០​នាក់ និង​វិស្វករប្រ​មាណជា​ ៣០ ០០០​នាក់។

ក្នុង​ខែ​មករា ឆ្នាំ២០១៩ នេះ​ឯកឧត្តមឲ្យដឹងថា​ទុន​វិនិយោគ​ក្នុង​វិស័យនេះ មានចំនួន៨២៩ លាន​ដុល្លារ​អាមេរិក កើនឡើង​១៧៨​ភាគ​រយ​បើ ធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ២០១៨៕​

អត្ថបទ៖ ទូច សុខា

អត្ថបទថ្មី