Rodtang ប្រាប់​ថា​ សុខ ធី ល្អ​ បើ​គេ​ឈ្នះ​ជិត​ទៅ​យក​ខ្សែក្រវាត់​ពិភព​លោក

  • 2019-04-26 02:38:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 14

ចន្លោះមិនឃើញ

កាល​ពី​ថ្ងៃ​ទី​២៥​ ខែ​មេសា​ ម្សិល​មិញ​ អ្នក​រៀប​ចំ​កម្មវិធី​ប្រកួត​ ONE: WARRIORS OF LIGHT បាន​រៀប​ចំ​ពិធី​​​ឲ្យ​កីឡាករ​ម្ចាស់​ផ្ទះ​ថៃ​កម្តៅ​សាច់​ដុំ​ និង​​ប្តេជ្ញា​​ចំពោះ​ការ​ប្រកួត​របស់​ពួក​គេ​ដល់​សាធារណៈ​ជន។ ម្នាក់​ៗ​សុទ្ធ​តែ​​ជឿ​ជាក់​លើ​សមត្ថភាព​របស់​ខ្លួន​ដែល​អាច​នឹងនាំ​ជ័យជម្នះ​ជូន​ជាតិ​ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ។

Rodtang (រូបថត៖ ONE)

កីឡាករ​ Rodtang Jitmuangnon ដែល​ជា​បុរស​​មុខ​ដែក​​​ដែក ដៃ​គូ​របស់​អ្នក​លេង​គុន​ខ្មែរ​ សុខ ធី បាន​និយាយ​ថា ៖«ខ្ញុំ​រីករាយ​​ដែល​បាន​វ៉ៃ​នៅ​​ ONE Championship។ ខ្ញុំ​មាន​អារម្មណ៍​អស្ចារ្យ​ដែល​ជួប​ប្រកួត​ដៃ​គូ​លំដាប់​ពិភព​លោក។ សុខ ធី ជា​​ដៃ​គូ​ដ៏​ខ្លាំង​ម្នាក់​ ហើយ​ប្រសិន​​ខ្ញុំ​អាច​ផ្តួល​គេ​បាន​ ខ្ញុំ​គិត​ថា ខ្ញុំ​កាន់​តែ​ខិត​ជិត​​ទៅ​រក​​ប្រកួត​ដណ្តើម​ខ្សែ​ក្រវាត់​ពិភព​លោក​ហើយ។ នេះ​ជា​អ្វី​​ដែល​ខ្ញុំ​ស្រលាញ់​ នេះ​ជា​ជីវិត​ខ្ញុំ។ ខ្ញុំ​មាន​មោទកភាព​​​ដែល​តំណាង​ឲ្យ​ប្រទេស​របស់​ខ្ញុំ​ ហើយ​សន្យា​បន្ត​ខិត​ខំ​ឲ្យ​អស់​ពី​សមត្ថភាព​ដើម្បី​ជោគជ័យ​ជូន​ប្រទេស​ថៃ»។

សុខ ធី (រូបថត៖ ONE)

ពិធី​​កម្តៅ​សាច់​ដុំ​ និង​​ការ​ប្តេជ្ញា​ចិត្ត​កាល​ពី​ម្សិល​មិញ​សុទ្ធ​តែ​តារា​ប្រដាល់​ជួរ​មុខ​របស់​ថៃ​​ដូច​ជា​​ Petchdam Petchyindee Academy, Rodtang, Singtongnoi , Superlek Kiatmoo9 និង​ Pongsiri Mitsatit​ ជា​ដើម​ដែល​ត្រូវ​​ឡើង​សង្វៀន​ថ្ងៃ​ទី​​១០​ ខែ​ឧសភា​ ខាង​មុខ​នេះ​នៅ​​ទី​ក្រុង​បាងកក​ ប្រទេស​ថៃ៕

កីឡាករ​ម្ចាស់​ផ្ទះ​ថៃ

​- អ្នក​ជំនាញ​ប្រដាល់​ថៃ​៣​នាក់ ​ថា ​Rodtang ​នឹង​ឈ្នះ សុខ ធី ​នៅ​សង្វៀន ONE

អត្ថបទ៖ ជាន ចាន់រ៉ា