ឱកាស​បាន​សំបុត្រ​ឥតគិតថ្លៃ បងប្អូនខ្មែរ​នៅ​ថៃទៅ​គាំទ្រ​ សុខ ធី ប៉ះ រ៉តថាំង នៅONE

  • 2019-04-29 04:56:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដូច​ដែល​បងប្អូន​អ្នកគាំទ្រ​វិស័យ​ប្រដាល់​គុនខ្មែរ​បានដឹង​ហើយថា កីឡាករ​ សុខ ធី ឬ កាកា នឹង​ត្រូវ​ប៉ះ​កីឡាករ​លំដាប់​លេខ១ ថៃ រ៉តថាំង នៅ​ក្នុង​ស្ថាប័ន​លំដាប់​ពិភពលោក ONE Championship នៅ​ Impact Arena តំបន់​មឿងថងថានី ភាគ​ខាងជើង​ក្រុង​ថេប ប្រទេស​ថៃ។

ដោយសារ​តែ​សន្ទុះ​នៃ​អ្នកគាំទ្រ​រវាង​កីឡាករ​ទាំង២ បាន​ហក់​ខ្លាំង​មិនគួរ​ឲ្យជឿ ទាំង​នៅ​កម្ពុជា និង​នៅថៃ ទើប​ ONE Championship ផ្ដល់​ឱកាស​ឲ្យ​បងប្អូន​ខ្មែរ​ដែល​រស់​នៅ​ប្រទេស​ថៃ អាច​​ចូល​រួម​ទស្សនា​ការប្រកួតដ៏​អស្ចារ្យ​នេះ ដោយ​មិន​គិត​ថ្លៃ ដោយ​គ្រាន់​តែ​បំពេញ​ឈ្មោះ លេខទូរសព្ទ​ email និង​ព័ត៌មាន​មួយចំនួនទៀត ជាការស្រេច។

ដើម្បី​ទទួល​បាន​សំបុត្រ សូម​បងប្អូន​ ចុច​ត្រង់នេះ រួចបំពេញ​តាមការ​ណែនាំ​។ ពេល​បំពេញ​រួច ចុច​ធីក​លើប្រអប់ ៤ជ្រុងតូច រួច​ចុច Submit ជាការស្រេច។

ការ​បំពេញ​ ដើម្បី​ទទួល​បាន​សំបុត្រ​មិន​គិត​ថ្លៃ​នេះ នឹង​បញ្ចប់​ត្រឹម​ម៉ោង ១១:៥៩នាទី​យប់​ថ្ងៃ​ទី៦ ខែឧសភា ហើយ​ខាង ONE នឹង​ជូនដំណឹង​ទៅបងប្អូន នៅ​ថ្ងៃ​ទី៧ ខែឧសភា តាម​រយៈ​កា​រផ្ញើ​សារ​ទៅអ៊ីមែល ឬលេខ​ទូរសព្ទ​របស់​បងប្អូន។ សូម​បញ្ជាក់ថា ក្នុង​ម្នាក់ នឹង​អាច​ទទួល​បានសំបុត្រទស្សនា​ចំនួន ២។

កុំភ្លេច​ចែករំលែកដំណឹងនេះ ទៅកាន់មិត្តភក្តិ​នៅ​ប្រទេស​ថៃ​ផងណា!

គូប្រកួត​ទាំងអស់ មានដូចខាងក្រោម៖

អត្ថបទ៖ សុខ សុវត្ថិ