“ខ្ញុំឱ្យកម្លាំងចិត្តខ្លួនឯង សង្ឃឹមឈ្នះ១០០% មិនបាច់៥០ ៧០ អីទេ ដូចអត់ន័យ” ចាន់ រតនា
- 2019-05-03 03:54:27
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
“ខ្ញុំឱ្យកម្លាំងចិត្តខ្លួនឯង សង្ឃឹមឈ្នះ១០០% មិនបាច់៥០ ៧០ អីទេ ដូចអត់ន័យ” ចាន់ រតនា
ចន្លោះមិនឃើញ
អ្នកលេងគុនជម្រុះកម្ពុជា ចាន់ រតនា បានត្រៀមខ្លួនរួចជាស្រេចក្នុងការតតាំងជាមួយអ្នកខ្លាំងម្ចាស់ផ្ទះ Rudy Agustian នាការប្រកួតក្នុងព្រឹត្តិការណ៍ ONE: FOR HONOR របស់ ONE Championship នៅឥណ្ឌូណេស៊ី ល្ងាចនេះ។
នេះជាលើកដំបូងរបស់កីឡាករវ័យ៣៣ឆ្នាំរបស់កម្ពុជា ក្នុងការមកប្រកួតនៅទឹកដីឥណ្ឌូណេស៊ីនេះ។ តែទោះជាយ៉ាងនេះក្ដី រូបគេនៅតែមានសង្ឃឹមឈ្នះខ្ពស់ដល់១០០%ដដែល។ ការជឿជាក់លើខ្លួនថាឈ្នះ១០០%នេះ មិនមែនមានន័យថាខ្លួនមើលងាយគូប្រកួតនោះទេ តែជាការបង្កើនកម្លាំងចិត្តដល់ខ្លួនឯង ក្រោយពីបានប្រឹងប្រែងហ្វឹកហាត់យ៉ាងខ្លាំងក្លា និងស្វែងយល់ពីគូប្រកួតរួចអស់ហើយ ដើម្បីត្រៀមការប្រកួតនេះ។
ចាន់ រតនា បានបញ្ជាក់ដូច្នេះថា៖ “ខ្ញុំឱ្យកម្លាំងចិត្តខ្លួនឯងថាឈ្នះ ១០០% បើឱ្យ៥០ ៧០% អី ដូចអត់ន័យ អីចឹងទើបខ្ញុំឱ្យ១០០% ។ អ្វីដែលខ្ញុំត្រូវធ្វើគឺធ្វើឱ្យអស់នៅពេលនេះ បើទោះជាឈ្នះ ឬចាញ់ ក៏ខ្ញុំបានធ្វើឱ្យអស់ពីសមត្ថភាព។ មិនត្រូវមានគំនិតមួយថាខ្លាចគេ ខ្លាចសំឡេងហ៊ោអ្នកគាំទ្រទេ។ បើខ្ញុំមានឱកាសវាយផ្ដាច់ ខ្ញុំនឹងធ្វើឱ្យបានមុនទឹក៣ទៀត”។
ក្នុងការប្រកួត ONE: FOR HONOR នៅឥណ្ឌូណេស៊ីនេះ មានកីឡាករកម្ពុជា២រូបមកប្រកួត។ ក្នុងនោះ ចាន់ រតនា ប៉ះម្ចាស់ផ្ទះ Rudy Agustian និងកីឡាការិនី នៅ ស្រពៅ ប៉ះម្ចាស់ផ្ទះដែរ Priscilla Hertati Lumban Gao ។ ការប្រកួតនឹងចាប់ផ្ដើមចាប់ពីម៉ោង៦ល្ងាចតទៅ៕