សោកស្ដាយ នៅ ស្រីពៅ ​ចាញ់​ម្ចាស់​ផ្ទះ​មុន​នេះ​បន្តិច​

  • 2019-05-03 14:45:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡា​ការិនី​ នៅ ស្រីពៅ ​កម្ពុជា ​បាន​បរាជ័យ​ក្រោម​ថ្វី​ដៃ​របស់​ម្ចាស់​ផ្ទះ Priscilla Hertati Lumban Gao ​ហើយ​ក្នុង​ការ​ប្រកួត ONE Championship ​នៅ​ប្រទេស​ឥណ្ឌូណេស៊ី​មុន​នេះ​បន្តិច។

ជើង​ខ្លាំង​របស​់​កម្ពុជា ​និង​ម្ចាស់​ផ្ទះ ​ធ្វើ​បាន​ល្អ​ដូច​គ្នា​នៅ​តង់ទី១។ នៅតង់ទី២វិញ​ ខាងម្ចាស់ផ្ទះហាក់មានប្រៀបជាងបន្តិច ដោយ​អាច​វាយ​ចំគោលដៅ និងគ្របពីលើ ស្រីពៅ បានច្រើន ប៉ុន្តែមិនអាចធ្វើអ្វីខាង​កីឡាការិនីកម្ពុជាបានឡើយ។ ចូលដល់ទឹក៣ វិញក៏មិនខុសពីទឹក២ដែរ ខាងកម្ពុជា និងឥណ្ឌូណេស៊ី មានឱកាស​ប្រើក្បាច់ឃ្លេទៅវិញទៅមក។ ប៉ុន្តែជាលទ្ធផល កម្ពុជា ចាញ់ពិន្ទុខាងម្ចាស់ផ្ទះ។

រំលឹក​ថា ស្រីពៅ ​មិន​បាន​ហ្វឹកហាត់ MMA ​គ្រប់​គ្រាន់​ទេ ​សម្រាប់​ការ​ប្រកួត​នេះ ព្រោះ​នាង​ទើប​ត្រលប់​មក​ពី​ប្រទេស​ថៃ ​ក្នុង​ការ​ចូល​រួម​កម្មវិធី​ប្រដាល់​សកល។ ស្របពេលការ​ហ្វឹកហាត់​មិន​គ្រប់គ្រាន់​នេះ​ដែរ ​នាង​ក៏​មិនអាច​ប្រមូល​កម្លាំង​ឱ្យ​បាន​ពេញ​១០០%​ដែរ។

អត្ថបទ៖ មុន្នីរម្យ