បែកធ្លាយ​ ​OPPO​ ​Reno​ ​​ឡើង​កប់​ពី​ ​10X​ ​Hybrid​ ​Zoom​ ​ទៅជា​ ​60X​ ​Digital​ ​Zoom​

  • 2019-05-09 11:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​កន្លងមក​ក្រុមហ៊ុន​ទូរស័ព្ទ​ដៃ​ ​OPPO​ ​ធ្លាប់​បាន​ប្រកាស​ថា​ ​ខ្លួន​នឹង​ធ្វើការ​ ​Upgrade​ ​បច្ចេកវិទ្យា​របស់​ខ្លួន​ពី​ ​OPPO​ ​Reno​ ​10x​ ​zoom​ ​ទៅជា​ ​20X​ ​Digital​ ​Zoom​។

​ប៉ុន្តែ​វា​ហួសពី​ការ​រំពឹង​ទុក​របស់​អ្នកប្រើ​ប្រាស់​ ​ដោយ​ ​OPPO​ ​បាន​ ​Upgrade​ ​ទូរស័ព្ទ​ ​Reno​ ​10x​ ​zoom​ ​របស់​ខ្លួន​រហូតដល់​ទៅ​កម្រិត​ ​60X​ ​នៃ​ ​Digital​ ​Zoom​ ​លើស​ពី​ការ​រំពឹង​ទុក​ ​ដែល​ធ្វើឲ្យ​មានការ​ភ្ញាក់ផ្អើល​ខ្លាំង​ ​ជាពិសេស​បច្ចេកវិទ្យា​ ​Zoom​ ​ដ៏​មហិមា​នេះ​នឹង​ត្រូវ​ដាក់ឲ្យ​ដំណើរការ​ជាលើកដំបូង​បំផុត​នៅ​កោះ​តៃវ៉ាន់​ ​ប្រទេស​ចិន​ ​មុន​ពេល​ដែល​វា​ទៅកាន់​តំបន់​អឺរ៉ុប​។​

​តាម​ការ​ចុះផ្សាយ​របស់​បណ្ដាញ​សង្គម​ចិន​ដែល​មានឈ្មោះ​ថា​ ​Weibo​ ​លោក​ ​Brain​ ​Shen​ ​ដែល​ជា​អនុប្រធាន​ផ្នែក​ទីផ្សារ​របស់​ក្រុមហ៊ុន​ ​OPPO​ ​ក្នុង​ប្រទេស​ ​បាន​បញ្ជាក់​ដោយ​ផ្ទាល់​ថា​ ​

​ស្មា​ត​ហ្វូ​ន​ម៉ូ​ឌែល​ ​OPPO​ ​Reno​ ​10X​ ​Zoom​ ​នឹងអាច​តម្លើង​បច្ចេកវិទ្យា​ ​Zoom​ ​បាន​ទៅដល់​ ​60X​ ​(​Digital​ ​Zoom​)​ ​ឯណោះ​​ដែល​ទាំងអស់​នេះ​ ​អាច​ចាត់ទុកជា​ព័ត៌មាន​ពិតប្រាកដ​ហើយ​ ​មិនមែន​ជា​ព័ត៌មាន​បែកធ្លាយ​នោះ​ទេ​។

​លើក​នេះ​ ​OPPO​ ​លេង​ខ្លាំង​ៗ​យក​តែម្តង​ ​ស្មាន​តែ​វា​ ​Zoom​ ​បានតែ​ត្រឹមតែ10​ ​ទៅ20ដង​ទេ​ ​មានឯណា​ពួកគេ​លេង​តម្លើង​កម្រិត​ ​Zoomនៅ​លើ​ស្មា​ត​ហ្វូ​ន​ម៉ូ​ឌែល​ ​OPPO​ ​Reno​ ​10X​ ​Zoom​ ​ដោយ​ស្ទើរតែ​មិន​គួរឲ្យ​ជឿ​នោះ​ឡើយ​ ​ដែល​វា​បាន​ធ្វើឲ្យ​ដៃ​គូរ​ប្រកួតប្រជែង​របស់​ពួកគេ​ចង់​ដាច់​ចង្កេះ​ថែមទៀត​ផង​ ​ដោយសារតែ​គុណ​សម្បត្តិ​សេន​ស័​រកា​មេ​រ៉ា​ ​3​ ​គ្រាប់​របស់​វា​នៅ​ផ្នែក​ខាងក្រោយ​នៃ​ម៉ូ​ឌែល​ ​OPPO​ ​Reno​ ​10X​ ​រួមមាន​ដូចជា​ ​សេន​ស័រ​ទំហំ​ ​48MP​ ​ជា​កាមេរ៉ា​ដើម​ ​+​ ​13MP​ ​ជា​ ​Lenកាមេរ៉ា​ប្រភេទ​ ​Telephoto​ ​+​ ​8MP​ ​សម្រាប់​ជំនួយ​លើ​ការ​ថត​ជា​លក្ខណៈ​ ​Ultra​-​Wide​ ​Angle​ ​បន្ថែម​ទៀត​ ​ឡើង​ញាក់​សាច់​ទ្រើត​ៗ​ហើយគ្នា​យើង​អើយ​។

​ចំណែក​ឯ​ ​Len​ ​ប្រភេទ​ ​Periscope​ ​ដែល​អាច​ធ្វើឲ្យ​ ​Zoom​ ​បាន​ដល់ទៅ​ ​10​ ​ដងនោះ​ ​ក៏​មាន​ភ្ជាប់​មក​ជាមួយ​ ​OIS​ ​(​Optical​ ​Image​ ​Stabilization​)​ ​ដើម្បី​កាត់បន្ថយ​ភាព​រំ​ញ័រ​ដោយ​វា​អាច​ធ្វើឲ្យ​រូបភាព​នៅតែ​រក្សា​លក្ខណៈ​ច្បាស់​ល្អ​ ​កាន់​តែ​ពង្រឹ​ក​ ​កាន់តែ​ច្បាស់​ផង​ដែរ​។

​ដូច្នេះ​យើង​ទាំងអស់គ្នា​រង់ចាំ​មើល​ថា​តើ​ ​OPPO​ ​នឹង​មាន​គម្រោង​នាំចេញ​ ​Reno​ ​10x​ ​zoom​ ​របស់​ខ្លួន​ទៅកាន់​តំបន់​ណា​ជា​បន្ត​ទៀត​ ​បន្ទាប់ពី​ដំណើរការ​លក់​ក្នុង​ប្រទេស​របស់​ខ្លួន​នោះ​!​ ​ដូច្នេះ​សូម​ទស្សនា​វីដេអូ​បែកធ្លាយ​ពី​គេហទំព័រ​ ​Weibo​ ​ស្តី​ពី​ការ​ ​Zoom​ ​60ដង​របស់​ ​Reno​ ​ដូច​ខាងក្រោម​ ​៕​ ​

អត្ថបទ៖ រក្សា