សុខ ធី ​ថា​បច្ចុប្បន្ន​សង​សឹក Rodtang ​អត់​បាន​ទេ ប៉ុន្តែ​បើ​២ ៣​ឆ្នាំ​ទៀត​គឺ...

  • 2019-05-11 03:04:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អ្នក​ប្រដាល់​គុន​ខ្មែរ​ សុខ ធី ​ហៅ ​កាកា ​បាន​ប្រកួត​ចាញ់​កីឡាករ​លំដាប់​កំពូល​ថៃ ​Rodtang Jitmuangnon ​ត្រឹម​ទឹក​ទី​២​ ក្នុង​ព្រឹត្តិការណ៍ ​ONE: WARRIORS OF LIGHT ​នា​រា​ត្រី​ថ្ងៃ​ទី​១០​ ខែ​ឧសភា​នេះ។

សុខ ធី ​បាន​រង​របួស​ជើង​ មិន​អាច​ដើរ​បាន​នោះ​ទេ​ ពេល​ចប់​ការប្រកួត​ភ្លាមៗ ​បន្ទាប់​ពី​ត្រូវ​ Rodtang ទាត់​សន្ធាប់​យ៉ាង​ខ្លាំង​ តាំង​ពី​ទឹក​ទី​១ រហូត​អាជ្ញាកណ្ដាល​បញ្ឈប់​នៅ​ទឹក​២។ នេះ​ជា​បរាជ័យ​ជា​ថ្មី​ម្ដង​ទៀត​របស់ ​សុខ ធី ​នៅ​សង្វៀន​ ONE Championship​ បន្ទាប់​ពី​ចាញ់ Lerdsila​ ២ដង ​កាល​ពី​ឆ្នាំ​២០១៨។

ក្រោយ​ចប់​ការ​ប្រកួត សុខ ធី ​ទទួល​ស្គាល់​ថា​កីឡាករ​ថៃ​ខ្លាំង​ពេក​ហើយ​សម្រាប់​ខ្លួន ​ហើយ​បើ​ប្រៀបធៀប​វិញ​គឺ Rodtang ​នៅ A ​ហើយ​ខ្លួន​វិញ​នៅ​ត្រឹម B ​ប៉ុណ្ណោះ។ ចំពោះ​រឿង​ចង់​សងសឹក​វិញ​នោះ ​អ្នក​ប្រដាល់​ទើប​ស្គាល់​សន្លប់​លើក​ដំបូង​នេះ ​បញ្ជាក់​ថា​ដូច​មិន​ទាន់​កើត​ទេ ព្រោះ​សមត្ថភាព​នៅ​ខុស​គ្នា​ពេក។ រូបគេ​នឹង​ប្រឹងប្រែង​ហ្វឹកហាត់​បន្ថែម​ទៀត ​ហើយ​២​​ទៅ​៣​ឆ្នាំ​ខាង​មុខ​ទៀត ​សង្ឃឹម​ថា​នឹង​មាន​កម្រិត​ដល់ Rodtang ​ដែរ៕

អត្ថបទ៖ មុន្នីរម្យ