គ្រាន់តែឃើញគុណប្រយោជន៍ទាំងនេះ ដឹងតែចង់ទៅរត់ម៉ារ៉ាតុងនៅអង្គរវត្ត ចុងឆ្នាំហ្នឹងហ្មង!

  • 2019-10-03 07:18:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្មវិធីរត់ម៉ារ៉ាតុងមានច្រើនហូរហែរនៅប្រទេសកម្ពុជា តែក៏នៅមានអ្នកដែលមិនដែលធ្លាប់ចូលរួមសូម្បីតែម្ដង ព្រោះគិតថាត្រូវចំណាយលុយ និងពេលវេលាហ្វឹកហាត់ច្រើន។

មែនទែនទៅ ការរត់ម៉ារ៉ាតុងមានអត្ថប្រយោជន៍យ៉ាងច្រើន សម្រាប់ខ្លួនឯង និងសង្គម។ ដូចនេះ បើគិតដល់ហេតុផលទាំងនេះ អ្នកនឹងចង់ទៅរត់ម៉ារ៉ាតុងនៅចុងឆ្នាំនេះមិនខាន។

១. រត់ដើម្បីសុខភាពល្អ និង ការពារជំងឺនានា

ដើម្បីមានសុខភាពល្អ ការរត់ឲ្យបានទៀងទាត់ជាចំណែកមួយយ៉ាងសំខាន់សម្រាប់រាងកាយ ហើយវាល្អសម្រាប់មនុស្សគ្រប់វ័យ ជាពិសេស មនុស្សស្រី ដូចជា ៖

  • ជួយការពារ កុំអោយកើតមានជំងឺមហារីកសុដន់
  • ជួយការពារ ការដាច់សរសៃឈាមខួរក្បាល
  • ល្អសម្រាប់អ្នកដែលមានជំងឺទឹកនោមផ្អែមដំណាក់កាលដំបូង
  • ជួយឲ្យឆ្អឹងរឹងមាំ
  • បង្កើនសាច់ដុំ
  • ដុតកម្ដៅកាល់ឡូរី។

២. ស្រកគីឡូ

មិនថានារី ឬក៏បុរសបច្ចុប្បន្នគ្រប់គ្នាសុទ្ធតែចង់សម្រកទម្ងន់ដើម្បីបានរាងស្អាត។ ដូច្នេះការរត់ ជាលំហាត់ប្រាណដ៏មានប្រសិទ្ធភាពបំផុតសម្រាប់សម្រកទម្ងន់ព្រោះវាអាចជួយឲ្យស្រកបានមួយតួខ្លួនតែម្តង។

៣. បង្កើនភាពជឿជាក់លើខ្លួន និងអារម្មណ៍ល្អ

ហាត់ប្រាណមិនត្រឹមតែធ្វើអោយមានសុខភាពល្អនោះទេ ប៉ុន្តែថែមទាំងធ្វើឲ្យយើងមានភាពជឿជាក់លើខ្លួនឯងទាំងមិនដឹងខ្លួន ព្រមទាំងធ្វើអោយអារម្មណ៍សប្បាយចិត្តជាងមុនទៀតផង។

៤. កាត់ស្ត្រេស

ការឈឺក្បាល វិលមុខពេលខ្លះបណ្ដាលមកពីភាពស្រ្តេសចេញពីការរៀនសូត្រ និងធ្វើការ ហើយអាចធ្វើឲ្យគេងមិនលក់ ក៏ដូចជាធ្វើឲ្យរាងកាយទ្រុឌទ្រោម និងមានជំងឺផ្សេងៗទៀតផង តែបើចាប់ផ្ដើមទម្លាប់រត់ហាត់ប្រាណវិញនិងជួយឲ្យធូរស្រាល។

៥. កម្មវិធីសប្បុរសធម៌ និង កម្មវិធីផ្សេងៗទៀត

គោលដៅនៃការរត់ប្រណាំងជាច្រើន តែងតែមានការរៃអង្គាសថវិកាដើម្បីសប្បុរសធម៌។ ជាក់ស្ដែងនៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ ២០១៩ នឹងមានកម្មវិធីរត់ប្រណាំងអន្តរជាតិពាក់កណ្ដាលម៉ារ៉ាតុង នៅអង្គរវត្ត ខេត្តសៀមរាប ដោយមានការគាំទ្រនិងឧបត្ថម្ភធំពីក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតអន្តរជាតិដ៏ធំមួយនៅកម្ពុជា គឺ ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា Manulife Cambodiaផងដែរ ។

ក្នុងនោះដែរ ក្រុមហ៊ុនដដែលក៏បានរៀបចំកម្មវិធីពិព័ណ៍កីឡានិងសុខភាព ManulifeMOVE ដែលនៅទីនោះមានកម្មវិធីកម្សាន្តជាច្រើនសំបូរបែប ហើយបានឈ្នះរង្វាន់ថែមទៀតផង។ ហេតុនេះ អ្នកបានចូលរួមមិនត្រឹមតែទទួលបានសុខភាពល្អដល់ខ្លួនឯងទេ ហើយថែមទាំងបានចូលរួមចែករំលែកជួយសង្គមផងដែរ។

៦. ទំនាក់ទំនងល្អក្នុងសង្គម

អ្នកដែលមិនសូវពូកែខាងការទំនាក់ទំនងជាមួយអ្នកដទៃ នេះជាឱកាសល្អ ព្រោះថាអ្នកនឹងជួបមនុស្សជាច្រើន ដើម្បីសិក្សា និងចែករំលែកបទពិសោធន៍ថ្មីៗបាន។ ថាមិនត្រូវអ្នកអាចជួបដៃគូជំនួញ ឬមនុស្សពិសេសៗផងក៏មាន។

បើមានចំណាប់អារម្មណ៍ ចង់ចូលរួម កុំភ្លេចសួរព័ត៌មាន និងចុះឈ្មោះតាមរយៈ៖

Manulife Cambodia គាំទ្រការស្រលាញ់សុខភាព

ប្រភព៖ Betterhealth   ប្រែ​សម្រួល៖ សុខុន សុម៉ាភាវី