ចំនួនសត្វខ្លានៅប្រទេសឥណ្ឌា មានការកើនឡើងរយៈពេល ៤ឆ្នាំចុងក្រោយនេះ
- 2019-07-29 13:01:41
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចំនួនសត្វខ្លានៅប្រទេសឥណ្ឌា មានការកើនឡើងរយៈពេល ៤ឆ្នាំចុងក្រោយនេះ
ចន្លោះមិនឃើញ
ក្នុងថ្ងៃច័ន្ទនេះដែរ លោកនាយករដ្ឋមន្ត្រីប្រទេសឥណ្ឌា Narendra Modi បានប្រកាសថា ចំនួនសត្វខ្លានៅប្រទេសឥណ្ឌាបានកើនឡើងពី ២,២២៦ ក្បាល នៅឆ្នាំ២០១៤ ឡើងមកដល់ ២,៩៦៧ក្បាលនៅឆ្នាំ២០១៨។
បើតាមការប្រកាសតាមបណ្ដាញ Twitter របស់លោកបានឲ្យដឹងថា ប្រទេសឥណ្ឌាពេលនេះ ជាជម្រកនៃសត្វខ្លាដ៏ធំជាងគេ និងសុវត្ថិភាពជាងគេ ខណៈសារព័ត៌មាន BBC បានឲ្យដឹងថា ប្រទេសឥណ្ឌាជាជម្រកសត្វខ្លា ៧០% នៃចំនួនសត្វខ្លាទាំងអស់លើពិភពលោក។
បើតាមសារព័ត៌មានអង់គ្លេសនេះបានឲ្យដឹងថា ការអភិរក្សមានភាពជោគជ័យ ដោយសារតែមានការអនុវត្តច្បាប់ការពារដែនជម្រកសត្វព្រៃ ឆ្នាំ១៩៧២ ដែលចាត់ទុកថា ការសម្លាប់ ឬ ការចាប់សត្វព្រៃជាអំពើខុសច្បាប់។ លើសពីនេះទៀត ឥណ្ឌាបានវិនិយោគច្រើនលើការជួលឆ្មាំយាមព្រៃ និងការការពារដែនបម្រុង។
គួរបញ្ជាក់ផងដែរថា កំឡុងឆ្នាំ១៨៧៥ និងឆ្នាំ១៩២៥ សត្វខ្លាជាង ៨ម៉ឺនក្បាលត្រូវបានសម្លាប់នៅឥណ្ឌា ដោយការប្រមាញ់តាមរូបភាពផ្សេងៗ។ ចាប់ពីឆ្នាំ២០០៦ មក ចំនួនសត្វខ្លានៅឥណ្ឌា ចាប់មានផ្ដើមមានការកើនឡើងរហូតមកដល់បច្ចុប្បន្ន៕