មាន​ដឹង​ថា Bale នៅ​ណា​ទេ ពេល​ Real ចាញ់​ Audi Cup?

  • 2019-07-31 13:06:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្នុង​ប្រកួត​រវាង​ក្លឹប​ Real Madrid និង​ក្លឹប Tottenham Hotspur ខ្សែ​ស្លាប​វេល​កីឡាករ​ Gareth Bale មិន​មាន​វត្តមាន​ក្នុង​ក្រុម​របស់​ក្លឹប​អធិរាជ​ស អេស្ប៉ាញ​ទេ ខណៈ​គ្រូ​បង្គោល​ក្លឹប​នេះ​បកស្រាយ​ថា កីឡាករ​រូប​នេះ មាន​របួស។

Bale នៅទីលាន​វាយ​កូនហ្គោលនៅ​ពេល​កន្លង (រូបភាព៖ Marca)

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ សារព័ត៌មាន​អេស្ប៉ាញ  El Confidencial បាន​ផ្ដិត​ជាប់​រូប​ភាព​កីឡាករ​វេល​មួយ​នេះ​ លេង​កូនហ្គោល នៅ​ទីក្រុង​ម៉ាឌ្រីដ នៅ​ល្ងាច​ថ្ងៃ​អង្គារ ដែល​ជា​ថ្ងៃ​ប្រកួត​ Audi Cup។

មាន​របាយការណ៍​មក​ពី​ប្រទេស​អង់គ្លេស​បាន​ឲ្យ​ដឹង​ថា ខ្សែ​ស្លាប​មួយ​នេះ បដិសេធ​ធ្វើ​ដំណើរ​ជាមួយ​ក្រុម​ទៅ​កាន់​ទីក្រុង​មុយនិច ប្រទេស​អាល្លឺម៉ង់ ព្រោះ​តែ​មាន​ការ​អន់​ចិត្ត ដោយ​សារ​តែ​ក្លឹប​ Real Madrid បដិសេធ​សំណើ​របស់​ក្លឹប​ចិន Jiangsu។

Bale កំពុង​វាយ​កូនហ្គោល​កាល​ពី​ថ្ងៃ​អង្គារ (រូបភាព៖  El Confidencial)

កីឡាករ​រូប​នេះ ត្រូវ​បាន​ពាក្យ​ចចាមអារ៉ាម​មួយ​ចំនួន​បាន​លើកឡើង​ថា មិន​មាន​ទំនាក់ទំនង​ល្អ​ប៉ុន្មាន​ទេ ជាមួយ​លោក Zinedine Zidane៕

ប្រភព៖ Marca   ប្រែ​សម្រួល៖ ហ៊ីម រស្មី