ភ្ញាក់ផ្អើល! អ្នកវិទ្យាសាស្ត្ររកឃើញសារធាតុប្លាស្ទិកច្រើនសន្ធឹកក្នុងទឹកភ្លៀង

  • 2019-08-15 02:20:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​សិក្សា​មួយ​ដែល​ធ្វើ​ការ​ពិសោធន៍​ទៅ​លើ​ទឹក​ភ្លៀង​ធ្លាក់​ក្នុង​ទីក្រុង Denver និង Boulder រដ្ឋ Colorado បង្ហាញ​ថា​ភ្លៀង​ធ្លាក់ បាន​ពាំ​នាំ​មក​ជាមួយ​សារធាតុ​ប្លាស្ទិក​យ៉ាង​ច្រើន​លើស​លប់។

ការ​សិក្សា​ដែល​ធ្វើ​ឡើង​ដោយ​អ្នក​វិទ្យាសាស្ត្រ​នៅ​នាយកដ្ឋាន​ផ្ទៃក្នុង និង​ស្រាវជ្រាវ​ភូមិសាស្ត្រ​អាមេរិក​ឲ្យ​ដឹង​ថា សារធាតុ​បា្លស្ទិក​ទាំង​នោះ​មិន​អាច​មើល​ដោយ​ភ្នែក​ទទេ​ឃើញ​ឡើយ លើក​លែង​តែ​ពេល​ដែល​ប្រើប្រាស់​ឧបករណ៍​មីក្រូទស្សន៍​។ អ្នកវិទ្យាសាស្ត្រ​បាន​រក​ឃើញ​សារធាតុ​ប្លាស្ទិក​ជាង ៩០​% នៃ​ទឹក​ភ្លៀង​ដែល​យក​មក​ពិសោធន៍​ដោយ​ភាគ​ច្រើន​មាន​ទម្រង់​ជា​សរសៃ​អំបោះ (Fiber) និង​មាន​ពណ៌​ផ្សេង​ៗ​គ្នា​ជា​ច្រើន។ យ៉ាង​ណា​មិញ គេ​នៅ​តែ​មិន​ទាន់​ប្រាកដ​ថា​តើ​ប្លាស្ទិក​ទាំង​នោះ​មាន​ប្រភព​មក​ពី​ណា ហើយ​ស្ថិត​ក្នុង​ទឹក​ភ្លៀង​ដោយ​របៀប​ណា​នោះ​ទេ។

គួរ​ឲ្យ​ដឹង​ថា កាល​ពី​មុន​អ្នក​វិទ្យាសាស្ត្រ ធ្លាប់​បាន​រក​ឃើញ​សារធាតុ​ប្លាស្ទិក​ក្នុង​ទឹក​ភ្លៀង​ម្ដង​ដែរ​ក្រោយ​ធ្វើ​ការ​ពិសោធន៍​ភ្លៀង​ធ្លាក់​ក្នុង​ទីក្រុង Pyrenees ភាគ​ខាង​ត្បូង​ប្រទេស​បារាំង៕

ប្រភព៖ CNN   ប្រែ​សម្រួល៖ រ័ត្ន

អត្ថបទពេញនិយម