ចប់ទី១២ បើចង់រៀនមុខវិជ្ជា IT មកស្គាល់​ជំនាញទាំង ៥ តាម​មហាវិទ្យាល័យ

  • 2019-09-09 08:31:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជំនាញ​ព័ត៌មាន​វិទ្យា​ជា​ជំនាញ​មួយ​ដែល​​ត្រូវ​ប្រើ​ការ​គិត​ច្រើន និង​ត្រូវ​ធ្វើ​ការ​ស្រាវ​ជ្រាវ​ពុំសូវ​មាន​ពេល​ទំនេរ។ ​ជា​ជំនាញ​កំពុង​មាន​ភាព​ពេញ​និយម​នា​ពេល​បច្ចុប្បន្ន និង​កំពុង​មាន​តម្រូវ​ការ​​ការ​ងារ​ច្រើន​តាម​បណ្ដាល​ក្រុមហ៊ុន​ឯកជន ធនាគារ ស្ថាប័ន​រដ្ឋ​ជាដើម។

​អ្នក​ចង់​រៀន​ជំនាញ​នេះ​ត្រូវ​មាន​ចំណោះ​ដឹង​ផ្នែក គណិតវិទ្យា និង​ភាសា​អង់គ្លេស​ច្រើន​ទើប​ជា​ការ​ប្រសើរ។ ជំនាញ​ព័ត៌មាន​វិទ្យា​នេះ​ដែរ​ចេញ​មក​ពី​ពាក្យ​ពេញ​ថា​ Information Technology (IT) សំដៅ​ទៅ​លើ​ផ្នែក​បច្ចេកវិទ្យា កុំព្យូទ័រ ការ​ប្រើ​ប្រាស់​ប្រព័ន្ធ​អ៊ីនធឺណិត បណ្ដាញ​សង្គម។

ជំនាញ​ព័ត៌មាន​វិទ្យា​នេះ​ដែរ​ត្រូវ​បាន​ចែក​ជា​មុខវិជ្ជា​គោល​ ៥​ធំៗ​គឺ៖

  • ផ្នែក Network Engineering ៖ គឺ​ផ្ដោត​សំខាន់​ទៅ​លើ​មេរៀន​ដែល​ពាក់ព័ន្ធ​ទៅ​នឹង​ការ​ត​បណ្ដាញ​Network និង​ការ​កំណត់​ប្រព័ន្ធ​សុវត្ថិភាព​ទៅ​លើ​បណ្ដាញ ជួសជុល​និង​លំហែ​ទាំ​កុំព្យូទ័រ។

  • ផ្នែក Software Development​ ៖ គឺ​សិក្សា​អំពី​ការ​សរសេរ​កម្ម​វិធី​ដោយ​ប្រើ​ប្រាស់​ភាសា​ C# និង​ C++ រួម​មាន​ភាសា​ជា​ច្រើន​ដែល​វា​អាច​ប្រើ​សម្រាប់​សរសេរ​កម្ម​វិធី​ទូរសព្ទ កម្ម​វិធី​កុំព្យូទ័រ និង​បង្កើត​ជាកម្មវិធី​គ្រប់គ្រង​ក្រុមហ៊ុន ឬ​ស្ថាប័ន​នានា​។

  • ផ្នែក Web Design ៖ គឺ​និយាយ​ពី​ការ​បង្កើត​និង​រចនា​គេហទំព័រ វេបសាយ​សម្រាប់​កម្សាន្ត និង​ប្រកបរបរ​អាជីវកម្ម​ផ្សេងៗ ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ប្រើ​ភាសា​សរសេរ​កូដHTML និង PHP ជា​ដើម។

  • ផ្នែក IT Management ៖ គឺ​ការ​គ្រប់​គ្រង​មុខ​ជំនួញ​ដោយ​ប្រើ​ប្រាស់​ប្រព័ន្ធ ITផ្ទាល់​ហើយ​មុខ​វិជ្ជា​​នេះ​គឺ​ល្អ​សម្រាប់​និស្សិត​ណា​​មាន​គំនិត​ដែល​ប្រកប​ដោយ​យុទ្ធសាស្ត្រ​ក្នុង​ការ​គ្រប់គ្រង​ប្រព័ន្ធ​ការងារ បុគ្គលិក ​ជា​ពិសេស​ដំណើរ​ការ​ប្រចាំ​ថ្ងៃ​របស់​ក្រុម​ហ៊ុន​ជាដើម។

  • ចំពោះ​ផ្នែក Database Management ៖ គឺ​បង្រៀន​ពី​ការ​គ្រប់​គ្រង​ព័ត៌មាន​របស់​ទិន្នន័យ​ណា​មួយ​អោយ​មាន​ភាព​ងាយ​ស្រួល​និង​មាន​របៀប​រៀប​រយ​គួប​ផ្សំ​និង​សុវត្ថិភាព​ផង​ដែរ ផ្នែក​ជា​ផ្នែក​មួយ​ដ៏​សំខាន់ និង​ត្រូវ​ចំណេះ​ដឹង​ខ្ពស់​ពី​ប្រព័ន្ធ​សុវត្ថិភាព​ផង​ដែរ។

លោក​បាន​បន្ថែម​ទៀត​ថា ចាប់​ពី​ឆ្នាំ​ទី​១​ដល់​ឆ្នាំ​ទី​៤​ការ​សិក្សា​​មាន​លក្ខណៈ​ច្របល់​ចូល​គ្នា​ទាំង​អស់​ ដោយ​ឡែក​ប្រសិន​បើ​សិស្ស​ម្នាក់​ណា​ពេញ​ចិត្ត​នឹង​មុខ​វិជ្ជា​ណា​មួយ​គេ​អាច​ផ្ដោត​សំខាន់​ទៅ​លើ​មុខ​វិជ្ជា​នោះ​បាន ​ធ្វើ​យ៉ាង​ណា​កុំ​ឲ្យ​តែ​ធ្លាក់​មុខ​វិជ្ជា​ដទៃ​ទៀត​ទៅ​។

សម្រាប់​មុខ​វិជ្ជា​សិក្សា សាស្ត្រាចារ្យ​រូប​នេះ​​ប្រាប់​ថា​អាច​ខុសគ្នា​អាស្រ័យ​តាម​ប្រព័ន្ធ​សិក្សា​របស់​សាលា​នីមួយៗ៕

ចុចអាន៖

អត្ថបទ៖ ម៉េងងី

អត្ថបទពេញនិយម