មកស្គាល់មុខ តារា UCL ទើបតែរះ ស៊ុតយក Hat-Trick ក្នុងតង់ទី១
- 2019-09-18 12:06:03
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកស្គាល់មុខ តារា UCL ទើបតែរះ ស៊ុតយក Hat-Trick ក្នុងតង់ទី១
ចន្លោះមិនឃើញ
ខ្សែប្រយុទ្ធក្លឹបអូទ្រីស Red Bull Salzburg កីឡាករ Erling Braut Haaland លេងក្នុង UEFA Champions League ដំបូង បានចំណាយតែ ៤៥នាទីដំបូងទេ រកបាន Hat-Trick អំឡុងប្រកួតប៉ះនឹងក្លឹបបែលហ្សិក Genk (Salzburg ឈ្នះ ៦-២)។
ខ្សែប្រយុទ្ធជនជាតិន័រវែសរូបនេះ ជាកូនប្រុសនៃអតីតជើងឯក Premier League និងក្លឹប Leeds Unitedលោក Alf-Inge Haaland។ កើតក្នុងឆ្នាំ២០០០ កីឡាកររូបនេះ បានរកគ្រាប់បាល់ចំនួន ១៧គ្រាប់ហើយ ក្នុង ៩ប្រកួតនៃរដូវកាលនេះ។
តាមការពិតទៅ ខ្សែប្រយុទ្ធ ១៩ឆ្នាំរូបនេះ បានជាប់ក្នុងទំព័រសារព័ត៌មានកាលពីប៉ុន្មានខែមុន ដោយរកបាន ៩គ្រាប់ ក្នុងប្រកួតប៉ះនឹងក្រុមហុងឌុយរ៉ាស់ នៃវគ្គចែកពូល FIFA World Cup U-20 (ន័រវែសឈ្នះ ១២-០)។
ចាប់កំណើតនៅទីក្រុង Leeds កីឡាកររូបនេះមានសញ្ជាតិអង់គ្លេសរួចស្រេចទៅហើយ ប៉ុន្តែជ្រើសរើសឈុតធំន័រវែស សម្រាប់ប្រកួតជម្រុះ UEFA Euro 2020៕