អ្នក​គាំទ្រ Man Utd មួយ​ចំនួន​ធំ​សុខ​ចិត្ត​ដេក​មើល​ការ​ប្រកួត​នៅ​ផ្ទះ មិន​មក​កីឡដ្ឋាន

  • 2019-09-20 07:40:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អ្នក​គាំទ្រ​របស់ Manchester United ច្រើន​ពាន់​អ្នក​​បាន​អវត្តមាន​ក្នុង​ការ​​ទៅ​មើល​ការ​ប្រកួត​ផ្ទាល់​​ក្លឹប​របស់​ពួក​គេ​​ពាន Europa League ទល់​នឹង​ក្រុម​មិន​សូវ​មាន​អ្នក​ស្គាល់ Astana។

កីឡដ្ឋាន Old Trafford ត្រូវ​បាន​គេ​មើល​ឃើញ​សល់​កន្លែង​អង្គុយ​ទំនេរ​ច្រើន ដោយ​សារ​អ្នក​គាំទ្រ​​មួយ​ចំនួន​ធំ​សម្រេច​ចិត្ត​ដេក​​មើល​ការ​ប្រកួត​នៅ​ផ្ទះ ជំនួស​ការ​ទៅ​ដល់​កីឡដ្ឋាន​មើល​យុវជន​​របស់​ពួក​គេ​​​លេង។ ចំនួន​អ្នក​ទស្សនា​ការ​ប្រកួត​​ជា​ផ្លូវការ​ត្រូវ​គេ​ប្រកាស​មាន​៥០ ៧៨៣​នាក់ ខណៈ​កីឡដ្ឋាន Old Trafford អាច​ផ្ទុក​មនុស្ស​បាន​៧៦ ០០០​នាក់​ឯណោះ។

អ្នក​ចាត់​ការ Ole Gunna Solskjaer បាន​សម្រេច​ចិត្ត​ដាក់​ក្មេង​លេង​ច្រើន​ដូច​ជា Tahith Chong និងMason Greenwood ដើម្បី​ទប់ទល់​ក្រុម Astana របស់​ប្រទេស​កាហ្សាក់ស្ថាន។ ត្បិត​មាន​ស្ថិតិ​គ្រប់គ្រង​បាល់​ច្រើន និង​ឱកាស​ទាត់​សំដៅ​​ដល់​ទៅ​៨​ដង តែ​បិសាច​ក្រហម​​បាន​ត្រឹម​ឈ្នះ ១-០​ប៉ុណ្ណោះ៕

ប្រភព៖ The Sun   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ