iPhone 11 Pro ពេលប្រើឆ្នាំងសាកថ្ម អាចសាក​បាន​លឿន​ប៉ុណ្ណា?

  • 2019-09-23 03:47:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បច្ចេកវិទ្យា​សាក​ថ្ម​លឿន​មាន​តាំង​ពី​យូរ​មក​ហើយ​ សព្វ​ថ្ងៃ​​គ្រប់​ទូរសព្ទ​កំពូល​សុទ្ធ​តែ​មាន​បច្ចេកវិទ្យា​សាក​ថ្ម​លឿន ចំណែក iPhone​ វិញ​មាន​បច្ចេកវិទ្យា​នេះ​តាំង​ពី​​ iPhone X ប៉ុន្តែ​ Apple ពុំ​បាន​ភ្ជាប់​ឆ្នាំង​សាក​លឿន​នោះ​ក្នុង​ប្រអប់​ឡើយ​ បែរ​ជា​ដាក់​លក់​ទៅ​វិញ​។ នៅ​ឆ្នាំ​នេះ​ Apple ទី​បំផុត​ដាច់​ចិត្ត​ដាក់​ឆ្នាំង​សាក​ល្បឿន​ ១៨ វ៉ាត់​ក្នុង​ប្រអប់ iPhone 11 Pro និង 11 Pro Max។

គួរ​បញ្ចាក់​ iPhone 11 ពុំ​មាន​ឆ្នាំង​សាក​លឿន​ក្នុង​ប្រអប់​ឡើយ​ ប៉ុន្តែ​អ្នក​អាច​រក​ទិញ​បាន​នៅ​ខាង​ក្រៅ​។ ចំណែក​នៅ​ក្នុង​វីដេអូ​ខាង​ក្រោម​គឺ​ប្រើប្រាស់​ឆ្នាំ​ង​សាក​ល្បឿន​លឿន​ ព្រោះ​ឆ្នាំង​សាក​ដែល​មាន​ក្នុង​ប្រអប់​មាន​ល្បឿន​​យឺត អាច​ប្រើ​ពេល​ច្រើន​ម៉ោង​។

តើ​ iPhone ជំនាន់​ថ្មី​នេះ​អាច​សាក​លឿន​យ៉ាង​ណា​ពេល​ប្រជែង​ជាមួយ​ទូរសព្ទ​កំពូល​ផ្សេងៗ?

អត្ថបទ៖ អ៊ឹម ដេវីដ