ក្រុមហ៊ុនអគ្គិសនី សុខចិត្តផ្ដាច់ភ្លើងពីផ្ទះពលរដ្ឋជិត ១លានខ្នង ព្រោះមូលហេតុគួរឲ្យសរសើរ១

  • 2019-10-10 06:31:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុមហ៊ុន​ផ្គត់ផ្គង់​អគ្គិសនី​មួយ កំពុង​កាត់​ផ្ដាច់​ភ្លើង​ពី​ផ្ទះ​ពលរដ្ឋ​ជាង ៨០០ ០០០​ខ្នង​នៅ​រដ្ឋ North California សហរដ្ឋអាមេរិក។

ប្រជាជន​មួយ​ផ្នែក​ធំ​ដែល​រស់​នៅ​តំបន់​ឆ្នេរ San Francisco ត្រូវ​បាន​កាត់​ផ្ដាច់​ភ្លើង​ហើយ​បណ្ដាល​ឲ្យ​មាន​ការ​ខឹង​សម្បារ​ខ្លាំង។ ក្រុមហ៊ុន​ផ្គត់ផ្គង់​អគ្គិសនី​ក្នុង​តំបន់​ឈ្មោះ Pacific Gas and Electric (PG&E) បាន​ព្រមាន​ថា​ការ​ផ្ដាច់​ភ្លើង​នេះ​អាច​មាន​រយៈ​ពេល​២-៣ថ្ងៃ។ ជាមួយ​គ្នា ក្រុមហ៊ុន​ឲ្យ​ដឹង​ថា​ផ្ដាច់​ភ្លើង​នេះ គឺ​ដើម្បី​ការ​ពារ​ការ​ដួល​រលំ​បង្គោល​ភ្លើង​ដែល​បណ្ដាល​ឲ្យ​ភ្លើង​ឆេះ​ព្រៃ និង​សម្លាប់​ច្រើន​សន្ធឹកសន្ធាប់។ ការ​សម្រេច​ចិត្ត​នេះ ត្រូវ​បាន​ធ្វើ​ឡើង​ក្រោយ​ពេល​ដែល​ការ​ព្យាករណ៍​អាកាសធាតុ បង្ហាញ​ថា​នឹង​មាន​ខ្យល់​ខ្លាំង និង​អាកាសធាតុ​ស្ងួត​ក្នុង​តំបន់។

គួរ​ឲ្យ​ដឹង​ថា កាល​ពី​ឆ្នាំ​មុន​ការ​ដួល​រលំ​បង្គោល​ភ្លើង បាន​បណ្ដាល​ឲ្យ​មាន​ភ្លើង​ឆេះ​ព្រៃ​គ្រប​ដណ្ដប់​ផ្ទៃ​ដី​ជាង ១៥ម៉ឺន​ហិចតា និង​សម្លាប់​មនុស្ស ៨៦​នាក់​ក៏​ដូច​ជា​សត្វ​ព្រៃ​បាត់​បង់​ជីវិត​ផង​ដែរ៕

ប្រភព៖ BBC   ប្រែ​សម្រួល៖ រ័ត្ន