ប្លែកពីគេ! ឌុយបៃយកឡានស្ព័រ ២ ម៉ូដែល ធ្វើជាឡានសង្គ្រោះបន្ទាន់

  • 2019-10-11 04:31:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សមត្ថកិច្ច​ទីក្រុង​ឌុយបៃ​ត្រូវ​បាន​គេ​​ដឹង​ជុំវិញ​ពិភពលោក​ថា​មាន​ប្រើ​​រថយន្ត​តម្លៃ​ថ្លៃ និង​រថយន្ត​ល្បឿន​លឿន​ជា​ច្រើន ដែល​វា​ជា​ចំណុច​តូច​មួយ​អាច​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍។ ពេល​នេះ​​កាន់​តែ​ប្លែក ដោយ​រថយន្ត​ស្ព័រ​ចំនួន​ពីរ ត្រូវ​បាន​គេ​យក​ប្រើ​ជា​រថយន្ត​សង្គ្រោះ​បន្ទាន់​របស់​ទីក្រុង។

តាម​ការ​បង្ហាញ​របស់​សេវាកម្ម​សង្គ្រោះ​បន្ទាន់​ឌុយបៃ ពេល​នេះ​រថយន្ត​ Nissan GT-R និង Chevrolet Corvette បាន​ក្លាយ​ជា​រថយន្ត​សង្គ្រោះ​បន្ទាន់​ថ្មី។ លើ​រថយន្ត​ទាំង​ពីរ​មាន​បំពាក់​នូវ​ឧបករណ៍​សង្គ្រោះ​បន្ទាន់ CPR និង​ធុង​ផ្ទុក​អុកស៊ីហ្សែន​។ សេវាកម្ម​សង្គ្រោះ​បន្ទាន់​ឌុយបៃ​និយាយ​ថា​ រយៈពេល​នៃ​ការ​ឆ្លើយ​តប​នឹង​ការ​សង្គ្រោះ​បន្ទាន់​​ត្រូវ​បាន​កាត់​បន្ថយ​ពាក់​កណ្ដាល​ពេល​ប្រើ​រថយន្ត​នេះ។

ក្រឡេក​ទៅ​មើល​រថយន្ត​ល្បាត​របស់​ប៉ូលិស​ឌុយបៃ​វិញ មាន​ដូច​ជា​ Aston Martin One-77, Bugatti Veyron Grand Sport, Porsche 918 Spyder, Ferrari FF, Nissan GT-R, McLaren 12C, Lamborghini Aventador, BMW M6 Gran Coupe, Brabus G63 AMG, Audi R8 V10 និង Mercedes-Benz SL 63 AMG ជា​ដើម៕

ចុចអាន ៖ Toyota បញ្ចេញរូបរាងឡានប្រើអ៊ីដ្រូហ្សែនជំនាន់ថ្មី

ប្រភព៖ carscoops   ប្រែ​សម្រួល៖ សុខហេង