Ford Ranger និង F-150 រូបរាងថ្មី នឹងបង្ហាញខ្លួនឆាប់ៗ
- 2019-12-19 09:15:44
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Ford Ranger និង F-150 រូបរាងថ្មី នឹងបង្ហាញខ្លួនឆាប់ៗ
ចន្លោះមិនឃើញ
Ford បានប្រកាសពីគម្រោងវិនិយោគទុនសរុប ១,៤៥ពាន់លានដុល្លារលើរោងចក្រងចំនួន២ គឺ រោងចក្រង Wayne និងរោងចក្រ Dearborn ក្នុងរដ្ឋ Michigan សហរដ្ឋអាមេរិក។
ក្រុមហ៊ុន Blue Oval (ក្រុមហ៊ុនធំរបស់ Ford) នឹងវិនិយោគលុយ ៧៥០លានដុល្លារនៅរោងចក្រ Wayne ដើម្បីផលិតរថយន្ត Bronco និង Ranger ខណៈលុយ ៧០០លានដុល្លារទៀតនឹងត្រូវវិនិយោគលើរោងចក្រ Dearborn ដើម្បីផលិតរថយន្ត F-150 ថ្មី, F-150 Hybrid និង F-150 ប្រើថាមពលអគ្គិសនីផងដែរ។
ក្រុមហ៊ុន Ford អះអាងថា ការវិនិយោគនេះនឹងជួយពង្រឹងភាពឈានមុខគេលើផ្នែករថយន្តភីកអាប់ និង SUV ព្រមទាំងពង្រីកគោលដៅរថយន្តអគ្គិសនីរបស់ក្រុមហ៊ុនផងដែរ។
សូមបញ្ជាក់ថា រថយន្ត F-150 ជំនាន់ថ្មី និង F-150 Hybrid នឹងបង្ហាញខ្លួនក្នុងឆ្នាំ២០២០ ខណៈ F-150 ប្រើអគ្គិសនីនឹងបង្ហាញខ្លួនពេលក្រោយទៀត។ ដោយឡែក រថយន្ត Ford Bronco នឹងបង្ហាញខ្លួនក្នុងឆ្នាំ២០២០ ដែរ៕