រូបភាព១០សន្លឹក មើលទៅត្រជាក់ភ្នែក ថ្ងៃបុណ្យ៧មករា ព្រឹកមិញ

  • 2020-01-07 04:21:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


៧ មករា ឆ្នាំ​១៩៧៩-៧ មករា ឆ្នាំ​២០២០ គឺខួប៤១​ឆ្នាំ​ ដែល​ប្រទេស​កម្ពុជា បាន​រួច​ផុត​ពី​របប​ប្រល័យ​ពូជ​សាសន៍​។ ៤១ ឆ្នាំនេះ ប្រជាជនកម្ពុជា​បានចាត់ទុកថា ជាថ្ងៃកំណើតទី២ បន្ទាប់ពីបានរស់ពីរបប​កម្ពុជាប្រជាធិបតេយ្យ ១៩៧៥-១៩៧៩ ដែលបានសម្លាប់​មនុស្សជាច្រើន​នៅក្នុង​សម័យ​នោះ។

៧មករា ខួប៤១​ឆ្នាំនេះ គណប​ក្សប្រជាជ​នកម្ពុជា បាន​រៀបចំប្រា​រព្ធមិទ្ទិញដ៏ធំមួ​យនៅខាងមុខ​សាលមហោស្រព​កោះពេជ្រ ដែល​មានមនុស្ស​ចូលរួម​រាប់ម៉ឺននាក់ ក្រោមអធិបតីភាព សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និង​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា​កម្ពុជា។

ចង់ដឹងទិដ្ឋភាព​យ៉ាងណាសូមទស្សនារូបភាព ១០សន្លឹក ដែលផ្ដិតបានដោយក្រុមការងារ​ Sabay ព្រឹកមិញនេះ

អត្ថបទ៖​ វិបុត្រ