Rolls-Royce បំបែកកំណត់ត្រាលក់មិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ ១១៦ ឆ្នាំ
- 2020-01-08 09:58:48
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Rolls-Royce បំបែកកំណត់ត្រាលក់មិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ ១១៦ ឆ្នាំ
ចន្លោះមិនឃើញ
ការបន្ថែមប្រភេទរថយន្ត SUV ប្រណីតចូលក្នុងសែស្រឡាយរបស់ខ្លួន បានធ្វើឲ្យចំនួនលក់ប្រចាំឆ្នាំរបស់ Rolls-Royce មានកំណើនដល់ ២៥% ឯណោះ ដែលនេះជាកំណត់ត្រាថ្មីមួយមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្ររយៈពេល ១១៦ ឆ្នាំរបស់ក្រុមហ៊ុន។
នៅឆ្នាំ ២០១៩ ក្រុមហ៊ុនអង់គ្លេសនេះ អាចបញ្ចេញលក់រថយន្តបានសរុប ៥ ១៥២ គ្រឿង ដែលច្រើនជាងឆ្នាំ ២០១៨ ចំនួន ១ ០៤៥ គ្រឿងឯណោះ។ ម៉ូដែល Cullinan បានរួមចំណែកដ៏ធំក្នុងកំណើននៃការលក់ ហើយម៉ូដែល Phanton, Ghost, Wraith និង Dawn ក៏មានតម្រូវការខ្លាំងក្លាផងដែរ។
អាមេរិកខាងជើងនៅតែជាទីផ្សារធំសម្រាប់ក្រុមហ៊ុនក្នុងឆ្នាំ ២០១៩ ដែលមានក្ដោបក្ដាប់ប្រមាណ ១ភាគ៣ នៃចំនួនលក់សរុប តាមពីក្រោយដោយប្រទេសចិន និងទ្វីបអឺរ៉ុប។ ប្រទេសដែលមានកំណត់ត្រាលក់ខ្ពស់ខ្លាំងរួមមានរុស្ស៊ី , ហ្គាតា, សិង្ហបុរី, ជប៉ុន, កូរ៉េខាងត្បូង និងអូស្ត្រាលី៕
ចុចអាន ៖ ឡានអនាគត Mercedes ទើបចេញ ឌីហ្សាញតាមរឿង Avatar ឡូយអស់ទាស់ (វីដេអូ)