Ben Arfa ចូល​រួម​ជាមួយ​ក្លឹប Ronaldo ក្រោយ​ខាន​លេង​បាល់​ជាង​កន្លះ​ឆ្នាំ

  • 2020-01-28 12:12:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ស្លាប​បារាំង Hatem Ben Arfa បាន​ធ្វើ​ការ​ផ្លាស់​មក​កាន់​ក្លឹប​អេស្ប៉ាញ Real Valladolid ហើយ​នៅ​ក្នុង​ថ្ងៃ​នេះ បន្ទាប់​ពី​ចាក​ចេញ​ពី​ពិភព​បាល់​ទាត់​អស់​រយៈពេល​ជាង​ ៦ខែ។

អតីត​ខ្សែ​បម្រើ​ក្រុម​ជម្រើស​ជាតិ​បារាំង​នេះ​ បាន​ចុះ​កុងត្រា​រយៈពេល ៦ខែ​ជាមួយ​ក្លឹប​អេស្ប៉ាញ​ ដែល​កាន់កាប់​ដោយ​អតីត​ខ្សែ​ប្រយុទ្ធ​កំពូល​ប្រេស៊ីល Ronaldo។

ក្លឹប​ចុង​ក្រោយ​បង្អស់​ដែល Ben Arfa លេង​ឲ្យ​គឺ​ក្លឹប​បារាំង Rennes ដោយ​កីឡាករ​រូប​នេះ​ធ្លាប់​រួមរស់​រយៈពេល​ ១ឆ្នាំ​គឺ​នៅ​ក្នុង​រដូវ​កាល​ ២០១៨/១៩។ នៅ​អំឡុង​ពេល​នោះ កីឡាករ​រូប​នេះ​បាន​បង្ហាញ​ខ្លួន​បាន ៤១ប្រកួត និង​រក​គ្រាប់​បាល់​បាន ៩គ្រាប់។

ចំណែក​ឯ​ក្រុម​ជម្រើស​ជាតិ​បារាំង​វិញ ខ្សែ​ស្លាប​រូប​នេះ​បាន​លេង​អំឡុង​ឆ្នាំ២០០៧ ដល់​ឆ្នាំ២០១៦ ដោយ​លេង​បាន ១៥ដង និង​រក​គ្រាប់​បាល់​បាន ២គ្រាប់៕

ប្រភព៖ BBC   ប្រែ​សម្រួល៖ ហ៊ីម រស្មី