Apple អាចរកលុយជាមធ្យមបាន ១ពាន់លានដុល្លារក្នុងមួយថ្ងៃ នៅអំឡុង៣ខែចុងក្រោយ
- 2020-01-30 02:56:05
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Apple អាចរកលុយជាមធ្យមបាន ១ពាន់លានដុល្លារក្នុងមួយថ្ងៃ នៅអំឡុង៣ខែចុងក្រោយ
ចន្លោះមិនឃើញ
ខណៈដែលអ្នកវិភាគភាគច្រើនព្យាករណ៍ថាចំណូលប្រចាំត្រីមាសទី ៤ ឆ្នាំ ២០១៩ របស់ Apple អាចមានខ្ទង់ ៨៨ ពាន់លានដុល្លារ ប៉ុន្តែក្រុមហ៊ុនអាចរកបានជាក់ស្ដែង ៩១,៨ ពាន់លានដុល្លារ គិតចាប់ពីថ្ងៃទី ១តុលា ដល់ ៣១ធ្នូ ឬរយៈពេល ៩២ ថ្ងៃ។ នេះមានន័យថា Apple ស្ទើរតែអាចរកចំណូលបាន ១ ពាន់លានដុល្លារក្នុងមួយថ្ងៃ។
កាលឆ្នាំមុន ចំណូលរយៈពេល ៣ខែចុងក្រោយរបស់ Apple គឺមាន ៨៤,៣ ពាន់លានដុល្លារ ដោយសារចំនួនលក់ iPhone មានការថយចុះ។ វត្តមាន iPhone 11 ដែលមានតម្លៃធូរ និង iPhone 11 Pro បំពាក់ប្រព័ន្ធកាមេរ៉ាខ្លាំង ជួយឲ្យក្រុមហ៊ុនសាងបានកំណត់ត្រាថ្មីទាំងផ្នែកចំណូល និងប្រាក់ចំណេញ។
ការរកបាន ១ពាន់លានដុល្លារក្នុងមួយថ្ងៃ អាចកើតមានឡើងតែក្នុងអំឡុងរដូវកាលដែលមានថ្ងៃឈប់សម្រាកច្រើន ដោយជាធម្មតា Apple មានអត្រាចំណូល ៧៥០ លានដុល្លារក្នុងមួយថ្ងៃ។
នៅត្រីមាសដំបូងនៃឆ្នាំ ២០២០ នេះដែរ Apple រំពឹងថាអាចរកចំណូលបានចន្លោះពី ៦៣ ទៅ ៦៧ ពាន់លានដុល្លារ ខណៈអ្នកវិភាគព្យាករណ៍អំពីចំណូលខ្ទង់ ៦២ ពាន់លានដុល្លារប៉ុណ្ណោះ៕